Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​មធ្យមសិក្សា​ចំនួន​៤​នៅ​អាមេរិក បាន​ចែកចាយ​ស្រោម​ពន្យារកំណើត Free ដល់​សិស្ស​

spot_img

ឈានចូល​ឆ្នាំ​សិក្សា​ថ្មី ក្រៅពី​សៀវភៅ ប៊ិក សិស្ស​មធ្យមសិក្សា​នៅ​អាមេរិក​ត្រូវបាន​ចែកចាយ Free ស្រោម​ពន្យារកំណើត​។
ពន្យារកំណើត​។

ស្រោម​ពន្យារកំណើត​អាំ​ច​ជួយ​កាត់បន្ថយ​ហា​នី​ភ័យ​ច​ម្ឲ​ល​រោគ​សង្គម​និង​ការ​មានគភ៌​

សាលា​មធ្យមសិក្សា​រដ្ឋ​ចំនួន​៤ នៅ Montgomery, Maryland អាមេរិក បានផ្ដល់​ស្រោម​ពន្យារកំណើត​Free ជា​ផ្លូវការ​ដល់​សិស្ស​របស់ខ្លួន​។​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង សំដៅ​ប្រឹងប្រែង​ទប់ស្កាត់​កំណើន​ខ្លាំងក្លា​នៃ​ជំងឺ​ឆ្លងតាម​ការរួម​ភេទ (STD) ក្នុង​ស្រទាប់​យុវវ័យ​នៅ​ប្រទេស​នេះ​។​

Montgomery បានប្រកាស​ចំហ​អំពី​តួលេខ​ឆ្នាំ​២០១៧ នៅទីនេះ​ថា បណ្ដា​រោគ​សង្គម​ជាអាទិ៍ ជំងឺ​chlamydia កើនឡើង​១៥​ភាគរយ​, រោគ​ប្រមេះ កើនឡើង​២៩​ភាគរយ ទាមឡា កើនឡើង​៥១​ភាគរយ​។ ជំងឺ​ទាំងនេះ​ស្ថិតក្នុង​ស្រទាប់​យុវវ័យ​អាយុ​ពី​១៥​ដល់​២៩​ឆ្នាំ ។​

​បណ្ឌិត​Travis Gayles ឱ្យដឹងថា នេះ​គឺជា​វិបត្តិ​សុខភាព​សហគមន៍​មួយ​។ វា​បង្ហាញឱ្យឃើញ​និន្នាការ​រួម​ក្នុងប្រទេស យើង​នឹង​ផ្ដល់ព័ត៌មាន​ពី​ការបង្ការ​ផ្សេងៗ​ដល់​ស្រទាប់​យុវវ័យ ហើយ​ពួកគេ​គឺជា​អ្នកសម្រេច​ជ្រើស​រើសយក​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​៕

​សូ​យ​ន​

spot_img
×