Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកប៉ែន បូណា ៖ អ្នកសារព័ត៌មាន ចង់ឲ្យសំឡេង សំណូមពរ ដែលជួបប្រទះ ត្រូវមានដំណោះស្រាយ

spot_img

ភ្នំពេញ៖ លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា​ បានថ្លែងថា ជារៀងរាល់ឆ្នាំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា តែងតែជួបគ្នា ដើម្បីពិភាក្សា និងរកដំណោះស្រាយ បញ្ហាប្រឈមនានា ដែលអ្នកសារព័ត៌មានកំពុងជួប ប្រទះនិងស្វែងរក ការកែលម្អផ្ទៃក្នុង ដើម្បីធ្វើយ៉ាងម៉េច ឲ្យវិស័យសារព័ត៌មាន ការងារពង្រឹងគុណភាពវិជ្ជាជីវៈ និងឈានទៅពង្រឹងសេរីភាព សារព័ត៌មាននៅកម្ពុជា ។

ទន្ទឹមនឹងនោះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៤ ក្រោមប្រធានបទ៖ “សេរីភាព និងការទទួលខុសត្រូវរបស់សារព័ត៌មាន ដើម្បីលើកស្ទួយ ប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍ” ដែលបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វ៉េ ចង់ឲ្យសំឡេងរបស់យើង សំណូមពររបស់យើង ដែលយើងបានជួបប្រទះ ដើម្បីបានឮទៅដល់ភាគីពាក់ព័ន្ធផ្សេងៗទៀត ដូចជាអាជ្ញាធរ រាជរដ្ឋាភិបាល សង្គមស៊ីវិល ក៏ដូចជា មហាជនទូទៅដើម្បីឲ្យពួកគាត់យល់ដឹងអំពីនូវអ្វីដែលសហគមន៍អ្នកកាសែតចង់បាន។

លោកបន្តថា វិស័យសារព័ត៌មាននៅកម្ពុជា បាននិងកំពុងបោះជំហានទៅមុខ ទាំងបរិមាណនិងគុណភាព។ ឥទ្ធិពលរបស់សារព័ត៌មានកាន់តែមានវិសាលភាព ធំធេងជាងមុនជាលំដាប់ ។ សមិទ្ធផលទាំងអស់នេះ ប្រាកដណាស់ថាវាមិនអាច កាត់ផ្តាច់ចេញអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ហើយក៏មិនអាចកាត់ផ្តាច់ចេញបាន ពីការគាំទ្ររបស់ក្រសួងព័ត៌មាន ។ លោកប៉ែន បូណា បានលើកឡើងថា “វេទិកានិពន្ធនាយកសារព័ត៌មាននាឆ្នាំនេះកាន់តែពិសេសថែមទៀត គឺវេទិការបស់យើងទទួលបានការចាប់អារម្មណ៍ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយសម្តេចបានចេញនូវសារលិខិតមួយជូនចំពោះវេទិកានិពន្ធនាយករបស់យើង ដើម្បីថ្លែងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល ចំពោះវិស័យសារព័ត៌មាននៅកម្ពុជា “។

លោកបានបញ្ជាក់ថា ប្រធានបទឆ្នាំមិនមែនជាការចៃដន្យនោះទេ ដែលជាប្រធានក្តៅបំផុត ពីព្រោះមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់សម្រាប់សារព័ត៌មាន ដែលកើតឡើងចុងក្រោយ គឺការប្រកាសបិទរបស់កាសែតឌឺខេមបូឌាដេលី ការប្រកាសបិទការិយាល័យពីប្រទេសកម្ពុជា របស់វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ ការរឹតបន្តឹងការអនុវត្តច្បាប់ ការអនុវត្តអនុស្សរណៈយោគយល់ជានឹងវិទ្យុមួយចំនួន ដែលបានបំពានទៅនឹងអនុស្សរណៈយោគយល់ ហើយឈានទៅដល់ការដកអាជ្ញាប័ណ្ណខ្លះ និងការហាមប្រាមមិនឲ្យជួលម៉ោង ខុសពីអ្វីដែលធ្វើកិច្ចព្រមព្រៀងគ្នានោះជាដើម។ លោកបន្តថា ផ្តើមចេញពីហេតុការណ៍នេះ នាំឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង អំពីសេរីសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា និងជ្រុងម្ខាង គេបានបកស្រាយថា ចំណាត់ការនេះ មានន័យថារាជរដ្ឋាភិបាលចង់បំបិទសិទ្ធិសេរីភាពសារព័ត៌មាន សំឡេងប្រឆាំង សំឡេងរិះគន់រាជរដ្ឋាភិបាល ដែលធ្វើឲ្យលំហប្រជាធិបតេយ្យនិងសេរីភាព សារព័ត៌មាននៅកម្ពុជា រួមតូច ប៉ុន្តែនៅម្ខាងទៀត បានពន្យល់បកស្រាយថានេះគឺជាការអនុវត្តន៍ច្បាប់ដើម្បីពង្រឹងនីតិរដ្ឋ។ ដូច្នេះរវាងសេរីភាព ហើយនឹងការអនុវត្តច្បាប់ ជាប្រធានបទមួយ ដែលបានឮនិងជជែកវែកញែកគ្នាយ៉ាងច្រើន នៅក្នុងរយៈពេលចុងក្រោយនេះ ។ យើងបានជជែកគ្នាធ្វើយ៉ាងម៉េចដើម្បីឲ្យសេរីភាពសារព័ត៌មាន ត្រូវតែមាននិងប្រព្រឹត្តទៅដោយពេញលេញ ហើយសារព័ត៌មាននឹងមិនអាចបំពានច្បាប់ របស់រដ្ឋបាន។ យើងត្រូវរកដំណោះស្រាយមួយ ដើម្បីឈានទៅរកការអភិវឌ្ឍ ដូចដែលប្រធានលើកឡើង ដើម្បីឈានទៅនីតិរដ្ឋប្រជាធិបតេយ្យ សន្តិភាព និងជំរុញការអភិវឌ្ឍ ពីព្រោះមិនអាចម្ចាងនិយាយតែពីសេរីភាព ហើយម្ចាងទៀត និយាយតែពីការអភិវឌ្ឍ ការអនុវត្តច្បាប់បានទេ យើងត្រូវធានាឲ្យទាំងពីរដើរស្របទន្ទឹមគ្នា គឺសេរីភាពក៏មាន ហើយសេរីភាពស្ថិតនៅក្នុងក្របខ័ណ្ឌនៃការអនុវត្តច្បាប់ ។

លោកអ៊ុក ប្រាថ្នា រដ្ឋមន្រ្តីស្តីទី នៃក្រសួងព័ត៌មាន បានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយបានសម្តេចតេជោ បានលើកទឹកចិត្តនិងអំពាវនាវដល់់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ ចៀសវាងការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនធ្វើការផ្សព្វផ្សាយព័ត៌មាន តែមួយជ្រុង ហើយឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូលដោយពុំបានគិតគូរអំពីក្បូនខ្នាត ក្រឹត្យក្រមនៃការសរសេរព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត បំប៉ោងសភាពការណ៍រុញច្រានប្រទេសឲ្យធ្លាក់ក្នុងភាពវឹកវរ អស្ថិរភាពនយោបាយទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈចលនាបដិវត្តន៍ពណ៌ដែលជាអំពើខុសច្បាប់ មិនអាចអត់ឱនឲ្យបានឡើយ។ សម្តេចតេជោ ក៏បានកោតសរសើរដល់ក្លិបអ្នកកាសែតកម្ពុជា ដែលបានរៀបចំវេទិកានេះឡើងក្នុងគោលដៅពង្រឹងវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជា ដើម្បីទទួលបានជោគជ័យក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ហើយរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរនិងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយចាត់ទុកសារព័ត៌មានគឺជាដៃគូសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយតម្លាភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ ការចូលរួចកសាងសុខសន្តិភាពអ្នកសារព័ត៌មានបានដើរតួនាទីជាអ្នកសម្របសម្រួលនយោបាយ។ នៅពេលដែលប្រទេសកំពុងប្រឈមនឹងភាពតានតឹងនៃការធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងការគេចវេះការបំពេញកាតព្វកិច្ចអនុវត្តច្បាប់របស់អ្នកសារព័ត៌មានមួយចំនួនហើយបានបង្វែរសភាពការណ៍ទៅជាបញ្ហានយោបាយ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល សារព័ត៌ាមនបានដើរតួនាទីជាអ្នកសម្របសម្រួលតាមរយៈការសរសេរអត្ថបទរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងការទទួលខុសត្រុវខ្ពស់ មិនបំប៉ោងព័ត៌មានដែលធ្វើឲ្យសភាពការណ៍នយោបាយឡើងកំដៅ។

ក្នុងឱកាសនោះដែរ មុននឹងចាប់ផ្តើមថ្លែងសុន្ទកថាផ្លូវការរបស់លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានប្រកាសដល់សមាជិកក្លិបអ្នកកាសែតទាំងអស់ស្មឹងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធលោកប៉ែន សមិទ្ធិ ។ លោកប៉ែន បូណា បានថ្លែងថា “ខ្ញុំបាទសូមអធ្យាស្រ័យ ជារៀងរាល់លើក នៅពេលដែលយើង បានរៀបចំកម្មវិធីធំៗយើង តែងតែមានការគោរពវិញ្ញាណក្ខន្ធ ដល់អតិត ប្រធានរបស់យើង គឺលោកប៉ែន សមិទ្ធិ ដូច្នេះមុខនឹងខ្ញុំថ្លែងសុន្ទកថា សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រោកឈរម្តងទៀត ដើម្បីគោរពវិញ្ញាក្ខន្ធលោកប៉ែន សមិទ្ធិ មួយភ្លែត”៕ដោយ៖កូឡាប  

 

spot_img
×