Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្លាប់​២​នាក់ របួស​១៧​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៤​លើក បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់ ៨​នាក់ របួសស្រាល ៩​នាក់​(​ស្រី​១​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់​(​យប់​១​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៤​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ ១​លើក ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ២​លើក ផ្លូវ​ខេត្ត ១​លើក និង​ផ្លូវលំ ១​លើក ។ ដោយឡែក យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច​ធំ ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​មណ្ឌលគិរី ២​លើក ស្លាប​២​នាក់ របួស​១២​នាក់ និង​ខេត្ត​កណ្តាល ១​លើក របួស​២​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៥​ថ្ងៃ គឺ​ថ្ងៃ​ទី​១-៥ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៣៩​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៧​នាក់ របួស​សរុប ៦៥​នាក់ របួសធ្ងន់ ៤៨​នាក់ របួសស្រាល ១៧​នាក់ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×