Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដោះស្រាយ​បញ្ហា​គ្រឿងញៀន និង​ការពង្រឹង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៣

spot_img

​សៀមរាប ៖​ នៅ​ថ្ងៃ​ទី​៥ ខែ កញ្ញា ឆ្នាំ​២០១៨​នេះ នៅ​សាលាខេត្ត​សៀមរាប បើក​កិច្ចប្រជុំ ដើម្បី​ដោះស្រាយ បញ្ហា​គ្រឿងញៀន និង ត្រួតពិនិត្យ​សភាពការណ៍​គ្រឿងញៀន​វិវត្តន៍​ថ្មីៗ នាពេល​បច្ចុប្បន្ន និង ការពង្រឹង​ការអនុវត្ត យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ក្រោម​កិច្ច​ដឹកនាំ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការអញ្ជើញ​ចូលរួម​របស់​លោក​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត លោកនាយ​ឧត្តម សេនី​យ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង និង​ជា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ឃឹម ប៊ុន​សុង បានបញ្ជាក់​ថា វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប​ជា​សក្តានុពល​ដ៏​ខ្លាំង ធ្វើឲ្យ​សេដ្ឋកិច្ច​សង្គម​ក្នុង​ខេត្ត មាន​ការរីកចម្រើន ព្រមទាំង​ធ្វើឲ្យ​ទីក្រុង មាន​សមាសភាព​ចម្រុះ ដែល​ធ្វើឲ្យ​សមាសភាព​អាក្រក់ឆ​ក់​ឱកាស​ធ្វើ​សកម្មភាព​ប្រើប្រាស់ ជួញដូរ​គ្រឿងញៀន នូវ​គ្រប់​រូបភាព មធ្យោបាយ​ដឹកជញ្ជូន និង ចែកចាយ នៅតាម​តំបន់​ស្មុកស្មាញ​ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ ក្លឹប​កំសាន្ត​សប្បាយ ខារ៉ាអូខេ ភោជនីយដ្ឋាន ទីប្រជុំជន និង ទី​ដាច់ស្រយាល​ជាដើម ។​

​ឆ្លង​តាម​សេចក្តីរាយការណ៍​អំពី​លទ្ធផល​អនុវត្ត​ផែនការ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក ទី​៣ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៨ របស់​ស្នងការ​នគរបាល​ខេត្ត និង កងរាជអាវុធហត្ថ​ខេត្ត ដោយ​បាន​ធ្វើការ​ផ្សព្វ ផ្សាយ អប់រំ អំពី​ខ្លឹមសារ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន បាន​ចំនួន ៧៥៣​លើក មាន​អ្នកចូលរួម ៣៥៣​ពាន់​២២​អង្គ​/ នាក់ មាន​ស្រី ២៩​ពាន់​៨២​នាក់ ។ ក្នុងនោះដែរ​លទ្ធផល​នៃ​ការបង្ក្រាប មាន ២២៤​ករណី ឃាត់​ខ្លួន​ចំនួន ៥៥៩​នាក់ ស្រី ៤០​នាក់ ដក​បាន​គ្រឿងញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន ចំនួន​៩៩៤,៧៦​ក្រាម , កេតា​មីន ១២,៥០​ក្រាម​, កូកាអ៊ីន ១​ពាន់​៦៩២​ក្រាម , អ៊ិ​កស្តា​ស៊ី ២៥,៧​ក្រាម , កញ្ឆា ១​ពាន់​៧២៩,៦៨​ក្រាម , ដាវ ១៣​ដើម , ទូរស័ព្ទដៃ​២៧០​គ្រឿង ម៉ូតូ ៧​គ្រឿង និង ជញ្ជីង​ថ្លឹង ៦​គ្រឿង ព្រមទាំង​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ខេត្ត ចំនួន ៦៣​នា់ ស្រី​៤​នាក់ ។ ក្នុងនោះដែរ​កិច្ចប្រជុំ​ក៏​បាន​ធ្វើ​ការពិភាក្សា ដើម្បី​រកឲ្យឃើញ​ពី​ចំណុច​វិជ្ជមាន និង អវិជ្ជមាន ដែល​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក បាន​អនុវត្ត​កន្លងមក ។ ក្នុង​កិច្ចពិភាក្សា​នេះ​ក៏​បានឲ្យ កិច្ចប្រជុំ​ទទួលបាន​នូវ​វិធានការ​ល្អៗ ក្នុង​ការផ្សព្វផ្សាយ អប់រំ​ទៅ​តាម​បណ្តា​គ្រឹះស្ថាន និង មូលដ្ឋាន ស្តីពី​ការចូលរួម ទប់ស្កាត់ និង បង្ក្រាប់​ការប្រើប្រាស់ និង ជួញដូរ​គ្រឿងញៀន ។​

​លោកនាយ​ឧត្តម សេនី​យ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង និង លោក ឃឹម ប៊ុន​សុង ក៏​បាន​គូសបញ្ជាក់ថា បញ្ហា​គ្រឿងញៀន ជា​បញ្ហា​សកល និង ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​បង្ក​នូវ​មហន្ត រាយ​ដល់​ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និង សង្គមជាតិ​ទាំងមូល ។ ម្យ៉ាងទៀត​នៅ​ខេត្ត​សៀមរាប​ក៏​មិនមែន ជា​មូលដ្ឋាន​នៃ​ការផលិត​គ្រឿងញៀន​នោះ​ទេ គឺជា​កន្លែង​កំពុង​ទទួល​រង​ឥទ្ធិពល​នៃ​ការ​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់ ដែល​បាន​ធ្វើឲ្យ​យុវជន និង ប្រជាជន​មួយចំនួន​ធ្លាក់​ខ្លួន​ជា​អ្នកញៀន រហូត​ឈានដល់​ការប្រើ​អំពើហិង្សា បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ បាត់បង់​កិត្តិយស និង ក្លាយ​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ សហគមន៍ និង សង្គមជាតិ​ទាំងមូល ។ លោក​ទាំង​ពីរ ក៏​បាន​លើក​នូវ​បទពិសោធន៍ និង អនុសាសន៍​មួយ​ចំនួន ដើម្បី​ជា​គន្លឹះ​ក្នុង​ការ​យក​ទៅ​អនុវត្ត​នៅ ក្នុង​មូលដ្ឋាន លើ​ការ​ទប់ស្កាត់ បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×