Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Malaysia ៖ នាយករដ្ឋមន្ដ្រី Mahathir Mohamad នឹង​ផ្ទេរអំណាច​២​ឆ្នាំ​ខាងមុខ​

spot_img

​កាលពី​ថ្ងៃទី​៤​ខែកញ្ញា នាយករដ្ឋមន្ដ្រី​Malaysia Mahathir Mohamad ឱ្យដឹងថា លោក​នឹង​គោរព​ការសន្យា​ជាមួយ​សម្ព័ន្ធ​នៃ​ក្តីសង្ឃឹម (TH) តាម​នោះ​លោក​នឹង​កាន់តំណែង​នាយករដ្ឋមន្ដ្រី​២​ឆ្នាំ រួច​នឹង​ផ្ទេរ​ឱ្យ​លោក​Anwar Ibrahim ។​

នាយករដ្ឋមន្ដ្រី Malaysia Mahathir Mohamad

​លោក Mahathir ចាត់ទុកថា ពេលនេះ​លោក​Anwar មានការ​រីកចម្រើន​ជាង​មុន ហើយក៏​មានបទពិសោធន៍​មិនតិច​ដែរ ។​

​លោក Mahathir ឱ្យដឹងថា ក្រោយពេល​ឈប់សម្រាក លោក​ចង់ឃើញ​ប្រជាជនមាន​មោទនភាព​ដូចដែល​Malaysia​ក្នុង អតីតកាល​អ៊ីចឹង​។ លោក​ក៏​ប៉ងប្រាថ្នា​ចង់ឱ្យ​ដ្ឋា​ភិ​បាល​កាន់តែ​ប្រជាធិបតេយ្យ​និង​គ្មាន​អំពើពុករលួយ កសាង​ប្រព័ន្ធ​ច្បាប់​ការពារ​ប្រជាជន​និង​ប្រែក្លាយ​ប្រទេស​Malaysia​ទៅជា​ប្រទេស​អភិឌ្ឍន៍​។​

​តាម​នាយករដ្ឋមន្ដ្រី Mahathir ក្នុង​រយៈពេល​កន្លងមក រដ្ឋាភិបាល​របស់លោក​ក៏បាន​បំពេញការងារ​សំខាន់​មួយចំនួន​ក្នុងការ​ទទួល​និង​ជំនួស​រដ្ឋាភិបាល​ចាស់​។ លោក​ថា ចំពោះ​លោក ប្រទេសជាតិ​ខ្ពស់ជាង​អ្វីៗ​ទាំងអស់ ពុំ​ត្រូវមាន​គម្លាត​រវាង​ជាតិ​សាសន៍​នៅក្នុង​ប្រទេស​ពហុ​ជាតិ​សាសន៍​ដូច​Malaysia​។ ការរើសអើង​ជាតិ​សាសន៍​នឹង​នាំមក នូវ​មហន្ដរាយ​ដល់​ប្រទេសជាតិ​៕
​លី​សា​

spot_img
×