Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល ទប់ស្កាត់​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​

spot_img

​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ថ្លែងថា ឱសថ​ក្លែងក្លាយ ឱសថ​គ្មាន​គុណភាព ឱសថ​ផុតកំណត់​ប្រើប្រាស់ និង​សេវា​សុខា​ភិបាល​​​ខុសច្បាប់ តែង​បង្ក​ឲ្យមាន​ផលវិបាក​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​សង្គម ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​​​សេវា​សុខាភិបាល​ខុសច្បាប់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៨​។​

​ក្នុងឱកាស​នោះ លោក សុខ លូ បាន​កោត​ស​សើរ​ចំពោះ គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខភិបាល​ខុសច្បាប់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន ឲ្យសម្រេចបាន​ជោគជ័យ​នេះ និង​បន្ត​ភារកិច្ច​ជា​បន្ត​ទៀត​។​

​បន្ថែម​លើ​នេះ​លោក ក៏បាន​លើកឡើង​ផងដែរ​ថា យោងតាម​របាយការណ៍​របស់​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ខេត្តកំពង់ធំ មាន​សេវា​ថែទាំ​ពិគ្រោះ​ព្យាបាល មាន​ចំនួន ៤៣៧​កន្លែង ក្នុងនោះ អត់​ច្បាប់ មាន ១​កន្លែង​។ ដូច្នេះ សូម​មន្ត្រី​សុខាភិបាល​ក្រុង​ស្រុក ត្រូវ​ធ្វើ​ការចុះ​ផ្សព្វផ្សាយ​ច្បាប់​លិខិតបទដ្ឋាន ប្រកាស សេចក្តីជូនដំណឹង របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ញឹកញាប់ រួម​គ្នា​ទប់ស្កាត់​ការផ្សព្វផ្សាយ ផលិតផល​ខុសច្បាប់ ដែល​គ្មាន​ការអនុញ្ញាត ពី​ក្រសួង​សុខាភិបាល​ព្រោះ​បច្ចុប្បន្ននេះ ប្រជាជន​យើង​បាន និង​កំពុង​មក​ប្រើប្រាស់​សេវា​សុខាភិបាល​សាធារណៈ មាន​ការកើនឡើង​ជា​លំដាប់ ដែល​ជា​កិច្ចការ​យើង ត្រូវ​យកចិត្តទុកដាក់​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត តាម​យន្តការ​វិមជ្ឈការ និង​វិសហ​វិមជ្ឈការ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×