Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្មាន​មិន​ដល់​ថា អ្នកធ្វើការ​ក្រុមហ៊ុន​ជាមួយ គឺ​ជា​ឪពុក​បង្កើត​សោះ រហូតដល់​ពេល​ម្តាយចិញ្ចឹម​ប្រាប់ថា​…

spot_img

​តាម​ស្ថានីយ៍ Fox News អ្នក​បើក​ឡាន​ដឹក​ទំនិញ ២​នាក់ ធ្វើការ​នៅ​ក្រុមហ៊ុន​តែមួយ នា​ទីក្រុង Chippewa Falls រដ្ឋ Wisconsin (​អាមេរិក​) ពិតជា​ស្លុត​អារម្មណ៍​ពេល​ដឹងថា ពួកគេ​មាន​ឈាមជ័រ​តែមួយ ។​

Nathan Boos (​ស្តាំ​) និង​ឪពុក​បង្កើត ។​

Nathan Boos អាយុ ២៨​ឆ្នាំ ត្រូវបាន​ទទួល​យក​មក​ចិញ្ចឹម​តាំង​ពី​បាតជើង​នៅ​ក្រហម​ង​ងា​ល ហើយក៏​ពុំ​ដែល​នឹកឃើញ​ស្វែងរក​ឪពុក​ម្តាយ​បង្កើត​ដែរ ។ ឪពុក​ម្តាយ​ចិញ្ចឹម​ទោះបីជា​ដឹង​អត្តសញ្ញាណ​របស់​ឪពុក​ម្តាយបង្កើត Boos តែ​គេ​ពុំដែល​និយាយ​ប្រាប់​ព្រោះ Boos “​កូនប្រុស​ខ្ញុំ​វា​ពុំ​ដែល​សួរ​” ។​

​រហូតទល់​ពេល​ថ្មីៗ​នេះ ស្ត្រី​ជា​ម្តាយចិញ្ចឹម ដោយ​ចៃដន្យ​បានដឹងថា កូន​របស់​ខ្លួន​និង​ឪពុក​បង្កើត​ធ្វើការ​នៅ​ក្រុមហ៊ុន​ជាមួយគ្នា ហើយក៏​ជា​ស្ថានីយ៍​ទូរ​ស​ទស្សន៍ WEAU កាលពី​ថ្ងៃ​ទី ៤ ខែ​កញ្ញា ថា ៖ “​ខ្ញុំ​ស្ទើ​ផ្ងារ​ក្រោយពេល​ម្តាយ​ខ្ញុំ​ចង្អុល​រូប​លើ​បញ្ជីរាយនាម​មិត្តភក្តិ​ក្នុង Facebook ថា ជា​ឪពុក​របស់​ខ្ញុំ​បង្កើត​” ។​

​បុរជា​ឪពុក​បង្កើត​ឈ្មោះ Robert Degaro បាន​ធ្វើការ​ជាមួយ Boos ក្នុង​ក្រុមហ៊ុន​នេះ ២​ឆ្នាំ​ហើយ បាន​បកស្រាយ​ថា ៖ លោក និង​ភរិយា បាន​ព្រមព្រៀង​យក​កូន​ឲ្យ​អ្នកដទៃ ព្រោះតែ​ជីវភាព​ពេលនេះ​លំបាក​ណាស់ ហើយ​ត្រូវ​ចិញ្ចឹម​កូន​២​នាក់​ទៀត ។ ស្ត្រី​ជា​ម្តាយបង្កើត​គឺជា​អ្នក​ជ្រើសរើស​រក​អ្នកទទួល​ចិញ្ចឹម ហើយ​មិនយូរប៉ុន្មាន​ក្រោយមក ពួកគេ​បាន​លែងលះគ្នា លោក​ក៏​លែង​មាន​ព័ត៌មាន​អ្វី​ពី Boos ទៀត​ទៅ ។​

​ពេល​នេះ​ឪពុក និង​កូន​អ្នក​ទាំង​២ ឲ្យដឹងថា គេ​នឹង “​ត​ភ្ជាប់​មនោសញ្ចេតនា ស្និទ្ធស្នាល​ដោយ​អំណត់​បំផុត​” ។​

​ពិតជា​ឈាម​រត់​ឈាម​មែន​!

​លី​សា​

spot_img
×