Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​៖ រញ្ជួយ​ដី ៦,៧​រង្វាស់ Richter ធ្វើឱ្យ​រង្គើ​ខេត្ត Hokkaido​ទាំងមូល​

spot_img

​ស្ថាប័ន​ឧតុនិយម​ជប៉ុន​ឱ្យដឹងថា នៅវេលា​ម៉ោង​៣​ល្ងាច​(​ម៉ោង​តំបន់ ជាង​ពាក់កណ្ដាល​អធ្រាត្រ​នៅ​កម្ពុជា​) ការរញ្ជួយ​ដី​មួយ​​ដំបូង​គឺ​៦,៧ Richter ដែល​ធ្វើឱ្យរង្គើខេត្ត Hokkaido ភាគ​ខាងជើង​ជប៉ុន​។​

​ការរញ្ជួយ​ដី​នេះ​កើតឡើង​ចំ​កណ្ដាល​ខេត្ត​តែម្តង ហើយ​ស្នូល​ការរញ្ជួយ​នេះ​ស្ថិតនៅ​ជម្រៅ​៤០​គីឡូ​មែ​ត​។​ក្នុង​តំបន់​មួយចំនួន​នៃ​ខេត្ត Hokkaido កន្លែង​ខ្លះ​កម្រិត​រញ្ជួយ​ឡើងដល់​៧ Richter ឯណោះ​។​គេ​នៅ​ពុំទាន់​ដឹង​អំពី​មហន្ដរាយ​និង​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​ទេ ហើយក៏​ពុំមាន​ការប្រកាសអាសន្ន​អំពី​ស៊ូណាមិ​ដែរ​។​

​បន្ទាប់មក​នៅមាន​សំណល់រ​ញ្ជូ​យ​កម្រិត ៥,៣Richter ព្រមទាំង​សំណល់​រញ្ជួយ​តូចៗ​មួយចំនួនទៀត​ធ្វើឱ្យ​តំបន់​នេះ​រង្គើ​ពេញ​មួយ​យប់​។​យ៉ាងតិច​មាន​ករណី​បាក់​ដី​ចំនួន​៤​ធ្វើឱ្យ​ផ្ទះ​ចំនួន​៦​ខ្នង​ត្រូវ​បាក់​រលំ ហើយ​មនុស្ស​យ៉ាងតិច​ម្នាក់​បាន​ស្លាប់​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ប្រកាសថា រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ស្ដារ​ស្ថានការណ៍ ដោយ​អាទិភាព​ធានា​អាយុជីវិត​ពលរដ្ឋ​។​

​ស្ថាប័ន​មាន​សមត្ថកិច្ច​ជប៉ុន​ក៏បាន​ព្រមាន​ពី​ហានិភ័យ​បន្ត​កើតមាន​ការរញ្ជួយ​ដី​ថ្មី​បណ្ដាលឱ្យ​បាក់​ដី​និង​រលំ​ផ្ទះ​៕
​លី​សា​

spot_img
×