Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្បាលម៉ាស៊ីន រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ត្រូវបាន​បង្កើត​

spot_img

ក្បាល​ម៉ាស៊ីន​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ត្រូវបាន​បង្កើតឡើង​ហើយ នៅ​ថ្ងៃ​ទី​៦​ខែកញ្ញា​នេះ​។ តាម​បញ្ជី​ឈ្មោះ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ គឺមាន​ឧបនាយករដ្ឋមន្ត្រី​មាន​ចំនួន​១០​រូប ដោយ​ថែម​៣​រូប​, ទេសរដ្ឋមន្ត្រី​មាន​ចំនួន​១៧​រូប ចំណែក​ថ្នាក់​រដ្ឋមន្ត្រី​២៩​រូប​បណ្តា​ក្រសួង​នៅ​ដដែល​។​

​ឧបនាយករដ្ឋមន្ត្រី ៣​ដែល​ថែម​រួមមាន​៖ លោក ប្រាក់ សុខុន​, លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក ជា សុផារ៉ា​។​

​សូម​ជំរាប​ថា ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​ដឹកនាំ​រាជរដ្ឋាភិបាល ត្រូវបាន​រដ្ឋសភា​សម្រេច​អនុម័ត​ហើយ នៅវេលា​ម៉ោង​៨៖១០​នាទី​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឱ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៦​បន្តទៀត​។ ជាមួយគ្នានេះ រដ្ឋសភា​ក៏​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​រាជរដ្ឋាភិបាល​ផ្សេងទៀត ដូចជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជា​ដើម​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×