Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្តស្រីវីរជនសង្គ្រោះក្មេងៗនៅរូងថាមហ្លូង ដាក់ឲ្យធ្ងន់ៗដល់លោក Elon Musk ដែល​ប្រើ​សម្តី​មួល​បង្កាច់​​ចោទ​មិត្ត​ប្រុស​ខ្លួន​នូវ​ពាក្យ “paedo” បែបនេះ

spot_img

​ស្រ្តីជនជាតិថៃ នាង Woranan Ratrawiphukkun ដែល​បាន​កំពុង​រស់នៅ​ជាមួយ​បុរស​អង់គ្លេស​លោក Vernon Unsworth អស់​រយៈពេល ៧ ឆ្នាំ មកហើយ បាន​ចេញមុខ​និយាយ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ការអះអាង​ដ៏​ជ្រុល​ហួសហេតុ​ចុងក្រោយ​របស់​មហាសេដ្ឋី Tesla ។​

​មិត្តស្រី​របស់​វីរជន​ជួយសង្គ្រោះ​ក្មេងៗ​នៅ​រូង​លិច​ទឹក Tham Luang សញ្ជាតិ​អង់គ្លេស​ម្នាក់នេះ​ដែល​ត្រូវ​បានផ្តល់​ឈ្មោះឲ្យនាម​ថា «paedo» ឬ «​ជន​ប្រព្រឹត្ត​អំពើ​ផ្លូវភេទ​លើ​កូនក្មេង​» ពីសំណាក់លោក Elon Musk, បាន​បក​ឲ្យ​វិញ​ថា ការចោទប្រកាន់​ដ៏​ហួសហេតុ​របស់​មហាសេដ្ឋី​រូបនេះ ពិតជា​គួរ​ឲ្យ​អស់សំណើច​មែនទែន ។​

​ស្ត្រី​វ័យ ៤០ ឆ្នាំ រូបនេះ​ដែល​ត្រូវបាន​ស្គាល់​ថា Tik បាន​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ថៃ Coconuts ថា​៖ «​ព័ត៌មាន​អំពី​ថា​គាត់​រៀបការ​ជាមួយ​កូនក្រមុំក្មេង​អាយុ​១២​ឆ្នាំ ពិតជា​រឿង​គួរ​ឲ្យ​អស់សំណើច​ខ្លាំងណាស់ លោក​អើយ​…!!» ។​

Tik ដែល​បាន​ចែករំលែក​ផ្ទះ​ជនបទ​មួយ​នៅ​ជាមួយ​លោក Vernon Unsworth ដែល​បច្ចុប្បន្ន​មាន​វ័យ ៦៣ ឆ្នាំ នៅក្បែរ Chiang Rai បាន​បន្ថែមថា​៖ «Vernon គឺជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ។ គាត់​កម្រ​មាន​ជម្លោះ​ជាមួយ​អ្នកណា​នោះទេ ហើយ​គ្រប់គ្នា​ក៏បាន​ស្រលាញ់​ចូលចិត្ត​គាត់​ដែរ​» ។

«​ពួកយើង​បាន​ចំណាយពេល​វេលា​នៃ​ជីវិត​របស់​ពួកយើង រួមរស់​ជាមួយគ្នា​អស់​រយៈពេល ៧ ឆ្នាំ មកហើយ -​គាត់​ជាម​នុស្ស​ដ៏​ល្អ​ម្នាក់ ហើយ​ស្លូត​ណាស់ ។ គាត់​គិត​សុខទុក្ខ​អ្នកដទៃ​ជាជាង​ខ្លួនឯង​គាត់​ទៅទៀត​» ។​

«​ខ្ញុំ​គ្រាន់តែ​ដឹងថា Vern ជា​មនុស្ស​ល្អ​បាន​ហើយ ។ ប្រសិនបើ​គាត់​មិនមែនជា​មនុស្ស​ល្អ​ទេ នោះ​ពួកគេ​យើង​ក៏​ពុំ​អាច​នៅតែ​រួមរស់​ជាមួយគ្នា​រហូតមកទល់​ថ្ងៃនេះ​នោះទេ​» ៕ ចន្ទី (thesun.co.uk)

 

spot_img
×