Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ ៧ មុខ គួរ​ចៀសវាង​ពេល​គ្រុនក្តៅ ដើម្បី​បញ្ចៀស​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​

spot_img

​ពេល​គ្រុនក្តៅ​, ក្រៅពី​ការបន្ថយ​កម្តៅ​ដោយ​ថ្នាំ​, ជូត​ខ្លួន​, ប្រឆាំង​ការបាត់បង់​ទឹក​, អ្នកជំងឺ​ត្រូវ​ចៀសវាង​អាហារ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​កើន​កម្តៅ​ថែម​, បង្ក​ការពិបាក​រំលាយ​អាហារ ។​

​ខាងក្រោម​នេះ​ជា​អាហារ​មួយចំនួន​ដែល​គ្រប់គ្នា​មិនគួរ​ទទួលទាន​ពេល​គ្រុនក្តៅ​៖

. អាហារ​ចៀន​
​អាហារ​ចម្អិន​ស្រាប់ ឬ​ចៀន​, បំពង នឹង​បង្ក​ការ​រលាក​ដោយសារ​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ ។ វា​ធ្វើ​ឲ្យ​ថមថយ​ប្រព័ន្ធ​អង្គ​បដិបក្ខ ធ្វើ​ឲ្យ​ជំងឺ​អូសបន្លាយ​យូរ ។​

. ទឹក​ផ្លែឈើ​ច្រក​ប្រអប់​
​ពពួក​ទឹក​ផ្លែឈើ​ប្រអប់​, ដប ផ្ទុក​ជាតិ​ស្ករ​ច្រើន ធ្វើ​ឲ្យ​ថយចុះ​លទ្ធភាព​ប្រឆាំង​បាក់តេរី​របស់​កោសិកា​ឈាមស ។​

. កាហ្វេ​/​តែ​
​គ្រុនក្តៅ​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ទឹក​, នាំ​ឲ្យ​សីតុណ្ហភាព​កើន​ខ្ពស់ ។ កាហ្វេ និង​តែ ជា​ភេសជ្ជៈ​បង្ក​ការបាត់បង់​ទឹក ។ ដូច្នេះ ពេល​គ្រុនក្តៅ អ្នក​ដាច់ខាត​ត្រូវ​ចៀសវាង​ភេសជ្ជៈ​ទាំង​២​នេះ ។​

. ទឹកដោះគោ​ស្រស់​
​បាក់តេរី​ក្នុង​ទឹកដោះគោ​ស្រស់​អាច​បង្ក​គ្រោះថ្នាក់​សម្រាប់​អ្នកមាន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ខ្សោយ ។​

. សាច់​ក្រហម​
​សាច់​ក្រហម​ផ្ទុក​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ បង្ក​ការពិបាក​រលាយ អ្នកជំងឺ​គ្រុនក្តៅ​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ ដាច់ខាត​ត្រូវ​ចៀសវាង​បរិភោគ​សាច់​ក្រហម ។​

. ស៊ុត​
​ស៊ុត​សម្បូរ​ជីវជាតិ​, ប្រូតេអ៊ីន អាចធ្វើ​ឲ្យ​កម្តៅ​រាងកាយ​កើន​ខ្ពស់ ។​

. អាហារ​ហឹរ​ក្តៅ​
​គ្រឿងទេស​, អាហារ​ហឹរ​ក្តៅ កាន់តែ​ធ្វើ​ឲ្យ​រាងកាយ​ភាយ​កម្តៅ​សីតុណ្ហភាព​កើន​ខ្ពស់ ៕​

លី​សា​

spot_img
×