Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ម្នាក់ និង៤នាក់រងរបួសធ្ងន់ គាបក្នុងរថយន្ត ដោយរថយន្តឡិចស៊ីសបុករថយន្តកុងតឺន័រ ចតលើផ្លូវជាតិលេខ២

spot_img

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ និងរថយន្តឡិចស៊ីស RX ៣០០ មួយគ្រឿង បណ្តាលឲ្យបុរសស្លាប់ម្នាក់ ជាប់ក្នុងរថយន្ត និងរបួសធ្ងន់៤នាក់។ រថយន្តRX៣០០ ពាក់ស្លាកលេខភ្នំពេញ 2AB ០៩៦២។

អ្នកភូមិបានឱ្យដឹងថា៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅជិតរង្វង់មូល ដីក្រហម តាមបណ្តោយផ្លូវជាតិ លេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
មុនពេលកើតហេតុ រថយន្តឡិចស៊ីស បានបើកពីត្បូង មកជើង តាមបណ្តោយផ្លូវជាតិលេខ២ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តកុងតឺន័រ ពីក្រោយបណ្ដាលឱ្យ អ្នកបើកបររថយន្តគាប ជាប់ក្នុងរថយន្តស្លាប់ និងអ្នករួមដំណើរ៤នាក់ទៀត រងរបួសធ្ងន់។ ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ៕ដោយ៖បញ្ញាស័ក្តិ 

spot_img
×