Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូរទស្សន៍​រុស្ស៊ី​ចាប់ផ្តើម​កម្មវិធី​ប្រចាំ​សប្តាហ៍​អំពី Putin (មានវីដេអូ)

spot_img

“Moskva -Kremlin- Putin ជា​កម្មវិធី​ត្រូវ​បាន​បង្ហោះ​ផ្សាយ​លើ​ឆា​ណែ​ល​ទូរទស្សន៍​រដ្ឋ Rossiya 1 នា​យប់​ថ្ងៃ​អាទិត្យ រៀង​រាល់​សប្តាហ៍ ។ តាម Telegramph លោក Vladimir Soloviev ជា​អ្នកកាសែត​ល្បី​ឈ្មោះ​ម្នាក់ គឺជា​អ្នក​ផលិត​ភាពយន្ត​ឯកសារ និង​សៀវភៅ​អំពី Putin ជា​អ្នកដឹកនាំ ។​

ប្រធានាធិបតី Putin ក្នុង​ដំណើរ​ឡើង​ភ្នំ​នៅ​ស៊ី​ប៊ី​រី

​កម្មវិធី​នេះ​ត្រូវបាន​ផ្សាយ​ដំបូង​នៅ​ថ្ងៃទី ២ ខែ​កញ្ញា ចាប់ផ្តើម​ពី​ដំណើរ​ឡើង​ភ្នំ​របស់លោក Putin នៅ​ស៊ី​ប៊ី​រី ការជួបជុំ​ជាមួយ​សិស្ស និង​ការ​ទៅ​ចូលរួម​មរណៈទុក្ខ​របស់​តារា​ចម្រៀង​ល្បី​ម្នាក់​ទើប​ស្លាប់ ។​

​កម្មវិធី​នេះ ឲ្យដឹងថា មេដឹកនាំ​រុស្ស៊ី បាន​ធ្វើដំណើរ​ជាង ៨០០០ km ពាសពេញ​ប្រទេស​រុស្ស៊ី ក្នុង​សប្តាហ៍​កន្លងមក ក៏​ដូច​ជា​របៀប​ថែទាំ​សុខភាព​ប្រចាំថ្ងៃ​របស់​លោក ។​

ឈុត​មួយ​ក្នុង​កម្មវិធី​ផ្សាយ​លើកដំបូង “Moskva Kremkin-Putin” ។​

​កម្មវិធី​នេះ​ក៏បាន​លើកឡើង​ពី​មូលបទ “​ក្តៅគគុក​” ប្រចាំ​សប្តាហ៍​កើតឡើង​នៅ​ប្រទេស​រុស្ស៊ី ជាអាទិ៍ កំហឹង​របស់​ពលរដ្ឋ​រុស្ស៊ី​ចំពោះ​ការកែទម្រង់​ប្រាក់​សោធន​និវត្តន៍ ហើយ​លោក Putin មាន​ភារកិច្ច​ចាំបាច់​ត្រូវតែ​សម្រួល​… ។​

“Moskva Kremkin-Putin” គឺជា​ស៊េរី​ទូរទស្សន៍​និយាយ​ពី​លោក Putin ប៉ុន្តែ​វា​ពុំមែន​ជា​ការរៀបចំ​របស់​វិមាន​ប្រធានាធិបតី “Kremlin” ទេ​! ។ វា​គឺជា​គំនិត​របស់​ឆា​ណែ​ល Rossiya 1 ៕ ចន្ទ្រា​

spot_img
×