Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត​អីចឹង​សោះ ទើប​អ្នកលេង​សៀក​តាម​ដងផ្លូវ អាច​អង្គុយ​លើ​ខ្យល់​បាន​ (វីដេអូ)

spot_img

​លោក Julius Dein អាយុ ២៤​ឆ្នាំ គឺជា​អ្នកលេង​សៀក (Magician) តាម​ដងផ្លូវ​ដ៏​ល្បី​ម្នាក់ ដោយសារ​តែ​ជំនាញ​សៀក​របស់គាត់​។ កាលពី​ពេល​ថ្មីៗ​នេះ គាត់​បាន​ធ្វើឲ្យ​មនុស្សម្នា​គ្រប់​គ្នា​មាន​ការ​​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​គាត់​អង្គុយ​លើ​ខ្យល់​បាន​។​

​ដំបូង​គាត់​បាន​អង្គុយ​នៅលើ​ធុង​ខ្មៅ​មួយ ធ្វើ​ជា​អាន​កាសែត ហើយ​នៅ​មាន​មនុស្ស​ចម្លែក ២​នាក់​ ​ដើរមក មាន​គ្នា​គាត់​ម្នាក់​ធ្វើ​ជា​ទាញ​ធុង​ដែល​គាត់​អង្គុយ​ពីលើ​ចេញ តែ​បែរជា​គាត់​មិន​ដួល​ទេ គាត់​នៅ​តែ​អាច​អង្គុយ​បាន គឺ​អង្គុយ​លើ​ខ្យល់ ធ្វើឲ្យ​អ្នក​ដំណើ​រទាំង​ពីរ​នោះ​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង​។​

​ការសម្តែង​បន្ទាប់​ទៀត គឺ​គាត់​ទៅ​កន្លែង​ផ្លូវ​ដែល​មាន​មនុស្ស​ដើរ​ច្រើន ហើយ​គាត់​ចាប់ផ្តើម​អង្គុយ​លើ​ខ្យល់ អាន​កាសែត ហើយ​វា​បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​មានការ​ងឿង​​ឆ្ងល់​ដូចគ្នា​។​

​ទោះយ៉ាងណា គាត់​មិនមែន​មាន​សមត្ថភាព​អង្គុយ​លើ​ខ្យល់​បាន​មែនទែន​នោះទេ តែ​វា​ជា​ការរៀបចំ ដែល​មាន​គ្រោងឆ្អឹង​ដែក​បង្កប់​ក្នុង​ខោ​អាវ​របស់​គាត់​។​

​ចង់ដឹង​ការលេង​សៀក និង​ការ​លាតត្រដាង​ពី​តិច​និច​របស់​គាត់​យ៉ាងណា សូម​មើល​វីដេអូ និង​រូបភាព​ខាងក្រោម ​៖

​ប្រភព​៖ Good Times

សុភ័ក្ត្រ

spot_img
×