Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំហឹង​ស្ត្រី​ជា​ម្តាយ! ចាប់ចង​និង​វាយ​បុរស​ម្នាក់​ឡើងទក់សាច់ បន្ទាប់​ចោទ​រំលោភ​កូនស្រី​ខ្លួន​អាយុ​១៣​ឆ្នាំ (​វីដេអូ​)

spot_img

​ស្ត្រី​ជា​ម្តាយ​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ពោរពេញ​ដោយ​កំហឹង​យ៉ាងខ្លាំង បានសម្រេច​ចិត្ត​កាត់ទោស​បុរស​ម្នាក់​ដោយផ្ទាល់​ដៃ​នាង ដោយ​ចាប់ចង និង​វាយ​ទៅលើ​បុរស​នោះ ដែល​បាន​រំលោភ​កូនស្រី​របស់​នាង​អាយុ ១៣ ឆ្នាំ ។ ប៉ុន្តែ ម្តាយ​រូបនេះ បន្ទាប់មក ក៏ត្រូវ​ប្រឈម​បទចោទប្រកាន់​ផ្លូវច្បាប់ ចំពោះ​សកម្មភាព​នៃ​ការប្រើ​អំពើហិង្សា​នេះ​ទាំងស្រុង​របស់​នាង ដែល​ត្រូវបាន​ថត​វីដេអូ​ដោយ​អ្នក​ចោមរោម​មើល ។​

​បុរស​អាយុ ២៨ ឆ្នាំ ដែល​ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ បាន​ដេក​ដួល​នៅលើ​ដី ជាមួយ​ស្ថានភាព​ខោ​របស់គាត់​របូត​ចុះក្រោម​ភ្លៅ និង​ត្រូវបាន​វាយ​នឹង​រំពាត់​ទៅលើ​កំប៉េះគូទ​ននលគក​យ៉ាង​សាហាវ ។ របាយការណ៍​ជាច្រើន​បាន​អះអាងថា អាវុធ​នោះ​អាចជា​មែកឈើ ឬ ដំបង ។​

​ពួក​មន្ត្រី​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​មើល​វីដេអូ​នេះ ហើយ​ជំនួយការ​ស្នងការ​ប៉ូលីស​ឈ្មោះ Lai Yong Heng និយាយថា ពួកគេ​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​ស្ត្រី​ជា​ម្តាយ​នោះ និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​ចោទប្រកាន់​ជួយ​នាង​ចាប់ចង និង​វាយ​បុរស​នោះ ។ នេះ​បើ Daily Mail រាយការណ៍​ឲ្យ​ដឹង ។​

​រឿងនេះ​អាចទៅរួច​ដែល​ការចោទប្រកាន់ «​បង្ក​ឲ្យ​មានការ​ឈឺចាប់​ធ្ងន់ធ្ងរ​» នឹង​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​ពួកគេ ចំពោះ​ការវាយប្រហារ​ទៅលើ​ជន​រំលោភ​ត្រូវបាន​ចោទប្រកាន់​រូបនេះ ។ នេះ​បើតាម​កាសែត​ម៉ាឡេស៊ី The Star រាយការណ៍ ។​

Lai និយាយថា​៖ «​ពួកយើង​សង្ឃឹមថា ស្ត្រី​នោះ និង​មនុស្ស​ដទៃទៀត បានឃើញ​វីដេអូ​នេះ នឹង​ប្រគល់​ខ្លួន​ពួកគេ​ឲ្យ​ប៉ូលីស មុនពេល​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​» ។​

​សូមបញ្ជាក់ថា ការ​វាយ​ដុំ​នេះ​បានកើត​ឡើង ដោយ​តែ​ម្តាយ​ម្នាក់​នោះបាន​ជឿថា បុរស​រង​ការចោទប្រកាន់​នេះ បាន​រំលោភ​កូនស្រី​របស់​នាង​អាយុ ១៣ ឆ្នាំ ច្រើនលើក រួមជាមួយ​បុរស​ម្នាក់ទៀត នៅក្នុង​ផ្ទះមួយ​នៅក្នុង​ភូមិ Tawang ។​

​ជនរងគ្រោះ​ដែល​ត្រូវបាន​វាយប្រហារ បាន​រងរបួស និង​តម្រូវ​ឲ្យ​មានការ​ព្យាបាល​ផងដែរ ៕ ឧ​ត្ត​ម

spot_img
×