Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកវិទ្យាកំព្យូទ័រថ្មីៗ និងចុងក្រោយបង្អស់ មាននៅហាងកំព្យូទ័រ ចន្រ្តា

spot_img

ភ្នំពេញ៖ក្រោយពីទទួលបានការគាំទ្រ និងបំពេញតាមតម្រូវការពីអតិថិជន លើទីផ្សារបច្ចេកវិទ្យាកំព្យូទ័រថ្មីៗ​និងចុងក្រោយបង្អស់ ជាពិសេសចំពោះសិស្ស និស្សិត និងអ្នកឌីហ្សាញ អ្នកកាត់តវីដេអូ អ្នកពេញនិយម ប្រើប្រាស់កំព្យូទ័រទំនើបៗ និងទាន់សម័យ តាមបច្ចេកវិទ្យានា ពេលបច្ចុប្បន្ននេះ ហាងលក់កំព្យូទ័រ CHANTRA COMPUTER បានប្រកាស ពីភាពជោគជ័យរប​ស់ខ្លួន ហើយបើកសម្ពោធ សាខាទី២ នៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលមាន ទីតាំងនៅផ្លូវកម្ពុជាក្រោម ជាប់និងសណ្ឋាគាប៉ារីស។

ក្នុងឱកាសនោះដែរ លោកយ៉ាត ចន្រ្តា ជាម្ចាស់កំព្យូទ័រចន្រ្តា បានថ្លែងថា CHANTRA COMPUTER SHOP គឺជា Authorized Dealer មួយរបស់ MSI ហើយក៏ជាហាងមួយ ដែលនាំមុខគេ ក្នុងការចែកចាយផលិតផល MSI នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងហាងកំព្យូទ័រនេះ មានសម្ភារៈទាក់ទង នឹងបច្ចេកវិទ្យាកំព្យូទ័រ គ្រប់ប្រភេទ ហើយជាផលិតផល ដែលនាំមកពីក្រុមហ៊ុន ដោយផ្ទាល់ និងដំបូងគេ លើទីផ្សារកម្ពុជា។

លោក​បានបន្ថែមថា MSI ក៏មាន Promotion សម្រាប់អតិថិជនដែលកម្មង់មុន ចាប់ពីថ្ងៃទី ១៩ ដល់ ២៥ ខែវិច្ឆិកា ហើយរហូតដល់ដាច់ខែនេះ ដោយមានបញ្ចុះតម្លៃពិសេស សម្រាប់ GT=50$, GS=30$, និង GE/GP/GL=20$ ហើយមកទទួលយកកុំព្យូទ័ររបស់អ្នក នៅថ្ងៃសម្ពោធ និងទទួលបានកាដូរពិសេសបន្ថែមពី MSI ផងដែរ។ សូមរស់រាន់ឡើងចកុំឲ្យឱកាសកន្លងហួស។

ម្ចាស់ហាងកំព្យូទ័ររូបនេះ បានបញ្ជាក់ថា មូលដ្ឋានដែលហាងចន្រ្តា បើកសាខាថ្មីនេះ ដោយផ្អែកលើបច្ចេកវិទ្យាថ្មីៗនិងដំបូលគេនៅកម្ពុជា លើវិស័យអាយធី ជាពិសេសតម្លៃនិងគុណសមរម្យ សមស្របតាមជីវភាពរបស់ពលរដ្ឋខ្មែរ។ ហាងកំព្យូទ័រចន្រ្តា មានលក់ប្រភេទកំព្យូទ័រខ្នាតធំៗ ជាពិសេសទាក់ទងទៅលើការសិក្សារបស់សិស្សនិស្សិតតែម្តង ដែលកាលពីដើមឡើយ សិស្សនិស្សិតដែលចូលចិត្តប្រើប្រាស់កំព្យូទ័រ និងបច្ចេកវិទ្យាខ្នាតធំៗ គឺពួកគាត់បានកំម៉្មង់ទិញមកពីបរទេស ហើយនៅពេលនេះហាងចន្រ្តា បាននាំចូលផលិតផលទាំងអស់នេះ មកដល់កម្ពុជាហើយ ហើយអតិថិជនមិនបាច់ទៅកំម្ម៉ង់ពីបរទេសដូចមុនទៀតទេ គឺហាងចន្រ្តា អាចបំពេញតម្រូវការរបស់អតិថិជនបាន ។


លោកបានបញ្ជាក់ថា រាល់បច្ចេកវិទ្យាធំៗ នៅឆ្នាំ២០១៨ ខាងមុខនេះ អាចមកកំម៉្មង់បាន នៅហាងចន្រ្តាគ្រប់ប្រភេទ។ ក្នុងនោះ មានប្រភេទ MSI ASUS HP និងគ្រប់ផលិតទាំងអស់ ដែលទាក់ទងបច្ចេកវិទ្យាអាយធី គឺហាងចន្រ្តា មានលក់ទាំងអស់ ដែលប្រមូលផ្តុំ ដោយបច្ចេកវិទ្យា ទាន់សម័យ និងទំនើប។ ក្នុងឱកាស បើកសម្ពោធហាងថ្មីនេះ រាល់ផលិតផល ត្រូវបានលក់បញ្ចុះតម្លៃជាពិសេស សម្រាប់អតិថិជន។ សម្រាប់ផលិតផល ម៉ាក MSI​ កំពុងពេញនិយម និងកើនឡើងខ្លាំងមែនទែន សម្រាប់សិស្សនិស្សិត ដោយពួកគាត់មានចំណាប់អារម្មណ៍ ហើយម៉ាក MSI បានជួយបំពេញបំណងពួកគាត់បាន៕​ដោយ៖កូឡាប     

 

spot_img
×