Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦ ជា​មូលដ្ឋានគ្រឹះ និង​ជា​ការឆ្លុះបញ្ចាំង អំពី​អំណរ​សាទរ របស់​ប្រជាពលរដ្ឋ​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ ​បាន​ថ្លែងថា គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះ គឺជា​ការឆ្លើយតប​នឹង​ការចង់បាន​របស់​មហា​ជន​ ​ដែល​បាន​ផ្តល់​សេចក្តីទុកចិត្ត​តាមរយៈ​ការ​បោះឆ្នោត​។​

​លោក ផៃ ស៊ីផា​ន ក៏​ជា​រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែងឲ្យដឹងថា យោង​តាម​លទ្ធផល នៃ​ការបោះឆ្នោត​ដែល​ប្រជាពលរដ្ឋ ខ្មែរ​ ​បាន​បោះឆ្នោត​គាំទ្រ​ជាង​៨០​ភាគរយ ពី​លទ្ធផល​រួនៃការ​បោះឆ្នោត​សកល គឺជា​ការបង្ហាញ​នៃ​ជម្រើស​ ​និង​កិច្ច​វាយតម្លៃ​ខ្ពស់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ លើសលប់ ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ ​ប្រកបដោយ​ប្រសិទ្ធភាព និង​នាំមុខ​នូវ​ភាពជោគជ័យ នៅក្នុង​អាណត្តិ​ទី​៥ កន្លងមកហើយ​។​

​លោក​ផៃ ស៊ីផា​ន បានបញ្ជាក់​ថា “​ចម្លើយ​របស់​ខ្ញុំ​ជម្រាប​ជូន​ដល់​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ឆ្លើយតប​ចំពោះ សមាស​ភាព​​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះ​។ យោង​តាម​លទ្ធផល នៃ​ការបោះឆ្នោត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បោះឆ្នោត​គាំទ្រ ចិតសិប​ភាគ​រយ​ជាង​ ​ពី​លទ្ធផល​រួម នៃ​ការបោះឆ្នោត​សកល គឺជា​ការបង្ហាញ នៃ​ជម្រើស និង​កិច្ច​វាយតម្លៃ​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​លើសលប់​​ចំពោះ​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​សម្តេច​បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រី​របស់​លោក​ ​ប្រកបដោយ​ប្រសិទ្ធភាព និង​នាំមុខ នូវ​ភាពជោគជ័យ នៅក្នុង​អាណត្តិ​ទី​៥​កន្លងមកហើយ​។

សិ្ថតនៅក្នុង​ចំណោម​វិស័​យ និង​អនុវិស័យ​៖ (១)​កំណើនសេដ្ឋកិច្ច (២)​កំណើន​ការងារ (៤)​សង្គម​សមធម៌ និង​អភិបាលកិច្ច​ល្អ​។ លទ្ធផល​ភ្លូក​ទឹក ភ្លូ​កដី នៃ​ការបោះឆ្នោត​សកល​ ​នៃ​អាណត្តិ​ទី​៦​នេះ គឺជា​មូលដ្ឋាន​គ្រឹះ និង​ជា​ការឆ្លុះបញ្ចាំង​អំពី​អំណរ​សាទរ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ចំពោះ​ប្រវត្តិ និង​សមិទ្ធផល​ជាក់ស្ដែង​ ​ប្រកបដោយ​ជោគជ័យ របស់​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី​៥​។ អ្វី​ដែល​ប្លែក នៅក្នុង​អាណត្តិ​ទី​៦​នេះ ជាមួយនិង​កំណែទម្រង់រដ្ឋបាល យុត្តិធម៌​ ​និង​វិស័យ​ដទៃទៀត សម្តេច​តេជោ លោក​បាន​គៀរគរ​កម្លាំង​រួម​របស់​ជាតិ ក្នុង​កិច្ចពង្រឹង​ការពារ កសាង និង​ការអភិវឌ្ឍ​ជាតិ​នោះ​ ​គឺ​ក្រុម​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​ជា​យន្តការ​ថ្មី នៃ​កិច្ច​ប្រមូលផ្តុំ​ធាតុ​ផ្សំ ជាមួយនិង​នាយករដ្ឋមន្ត្រី​ ដែល​ជា​កម្លាំង​បន្ថែម​ទៅ​នៅ​ក្នុង​វិស័យ​អភិបាលកិច្ច​ល្អ​។ ចំ​ដោយឡែក​មតិ​ដែល​នៅក្រោម​ឥទ្ធិពល​របស់​ក្រុម​ប្តូរៗ​ ​គួរតែ​វិល​មក​រក​ការវាយតម្លៃ​ជាក់ស្ដែង និង​គោរព​ដល់​គំហើញ និង​ជម្រើស​របស់​មតិ​ភាគច្រើន​ ​ដែល​គេ​ទាំងនោះ​ត្រូវតែ​ដើរ​ចេញពី​វោហា​សាសន៍ មក​ទទួលស្គាល់​លទ្ធផល នៃ​ការវិវត្តន៍​ជាក់ស្តែង​នៅក្នុង​បរិបទ​របស់​កម្ពុជា​សុទ្ធសាធ​។​

គណៈរដ្ឋមន្ត្រី​នេះ ជា​គណៈរដ្ឋមន្ត្រី ដែល​កើតចេញ​ពី​ការវាយតម្លៃ​ប្រកបដោយ​យុត្តិធម៌ របស់​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​ ​និង​មិន​ឋិត​នៅក្នុង​ឥទ្ធិពល​របស់​ក្រុម​ណាមួយ​នោះឡើយ ហើយ​គណៈរដ្ឋមន្ត្រី​នេះ ជា​គណៈរដ្ឋមន្ត្រី​ប្រកប​ដោយ​នីត្យានុកូលភាព​ ​និង អធិប​តេយ្យ​ភាព នៃ​ជម្រើស​ជោគវាសនា​របស់​ខ្លួន ដែល​ជា​សិទ្ធិ​សម្រេច​ផ្ដាច់មុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ម្ចាស់​ស្រុក​។ ប្រសិទ្ធភាព​​នៃ​ដំណើរការ​របស់​គណៈរដ្ឋមន្ត្រី​អាណត្តិទី​៦​នេះ គឺជា​កត្តា​ប្រែប្រួល និង​កំណត់​វត្ត​មាន​ឥស្សរជន​ទាំងនោះ​ ​គឺជា​ដែន​អំណាច​ផ្តាច់មុខ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ឆ្លើយតប​នឹង​ការចង់បាន​របស់​មហា​ជន ដែល​លោក​ផ្តល់​សេចក្តីទុកចិត្ត​ ​និង​គាំទ្រ​តាមរយៈ​ការបោះឆ្នោត​នេះ​”៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×