Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​វ័យ ១៣​ឆ្នាំ ខូច​លែង​ប្រដៅ​បាន ទាល់តែ​ម៉ែឪ​យកទៅ​ផ្ញើរ​ក្នុង​… គុក​១​ថ្ងៃ អ្វីៗ​ប្រែប្រួល​ស្រឡះ​នឹកស្មាន​មិន​ដល់​

spot_img

Ethan អាយុ ១៣​ឆ្នាំ ត្រូវបាន​ចាត់ទុកជា​ក្មេង​ជំទង់ ខូច​លែង​និយាយ ប្រដៅ​លែង​ស្តាប់ ។ វា​តែង​លួច​របស់របរ​លុយកាក់ វាយតប់​គ្នា ប្រៀប​ដូច​ពួក​យូ​កូង បណ្តាល​ឲ្យ​អាណាព្យាបាលពិត​ជារង​… ទុក្ខ​ព្រោះ​មិនដឹង​ដោះស្រាយ​បែបណា ។​

​ក្រឡេក​មើល​បងប្រុសរ​បស់ Ethan ក៏​ធ្លាប់​ជាប់គុក ។ ប៉ុន្តែ​ក្រោយ​ជីវិត​ក្នុង​ជ្រុង​១​រយៈ​មក​ស្រាប់តែ​វា​ចេះ​កែប្រែ​មាយា​ទ​ក្លាយជា​ត្រឹមត្រូវ​។ ព្រោះ​តែ​ចង់ឲ្យ Ethan ប្តូរ​មាយា​ទ​ដូច​បងប្រុស​ពួកគេ​បាន​ទៅកាន់​ពន្ធនាគារ ហើយ​អង្វ​ករ​សុំ​រឿង​មួយ​… ។​

​ស្តាប់​ឮ​ឪពុក​ម្តាយ​សម្រេច​ប្រគល់​វាឲ្យ​ទៅ​ពន្ធនាគារ Ethan នៅតែ​បន្ត​ឆ្លើយ​យ៉ាង​រឹងរូស​ថា ៖ “​មិន​អ្វី​ទេ​! ខ្ញុំ​ដាច់ខាត​មិន​ខ្លាច គ្មាន​អ្វី​ធ្វើឲ្យ​ខ្ញុំ​ប្រែប្រួល​បានទេ​!” ។​

​ពេល​ចូល​ដល់​ពន្ធនាគារ​ភ្លាម Ethan បាន​ជួប​ក្រុម​អនុរក្ស ហើយ​ពួកគេ​បាន​ស្រែក​ជេ​រស្តី ព្រមទាំង​ពេបជ្រាយ​មើលងាយ​វា ។ មួយសន្ទុះ​ឃើញ​ទឹកមុខ​របស់​វា​ហាក់​ប្រែប្រួល ។ ទឹកមុខ “​យូ​កូង​” រលាយបាត់ ជំនួស​ដោយ​សភាព​ភ័យខ្លាច ។​

​វា​ចាប់ផ្តើម​ស្រក់​ទឹកភ្នែក ក្រោយ​ស្តាប់ឮ​ពាក្យ​ពេបជ្រាយ​របស់​អនុរក្ស​គុក ស្របពេល​ដែល​នៅ​កញ្ចក់​ខាងក្រៅ​ពួក “​ឧក្រិដ្ឋជន​” សំឡឹងមើល​មុខ​វា​ត្មែ​រ ហើយ​កដៃ​គោះ​កញ្ចក់ ហាក់​ចង់​ស្រ​វ៉ា​ចាប់​វា​មក​… ខាំ​ស៊ី​ទាំង​រស់ ។ Ethan កាន់តែ​ធ្លាក់​ក្នុង​សភាព​ភ័យខ្លាច​ឡើង​ញ័រ ។​

​ចុង​ក្រោយ​រឿង “​សាហាវ​បំផុត​” បាន​មកដល់ ៖ វា​ត្រូវ​បង្ហាញមុខ​ផ្ទាល់​ជាមួយ​ពួក “​ឧក្រិដ្ឋជន​” ទាំងនោះ ។ ពួកគេ​បាន​ស្ទុះ​មក​ចោមរោម​វា ហើយ​ផ្ទុះសំណើច​បង្ហាញ​ភាព​មាក់ងាយ​ហើយ​ប្រើ​សម្តី​អាក្រក់ៗ​… ធ្វើឲ្យ​វា​បាក់ស្មារតី​ទាំង​ស្រុង ។​

…​ហើយ​នេះ​ជា Ethan ១​ខែ​ក្រោយ​មក វា​បាន​ក្លាយជា​ក្មេង​រីករាយ ស្រស់​ស្រាយ ប្លែក​ពី Ethan មុន ដែល​ខ្ជិលច្រអូស គ្មាន​ស្នាមញញឹម ។​

​ឪពុក​របស់ Ethan រំភើបចិត្ត​ពោលថា កូន​របស់​ខ្លួន “​រៀនសូត្រ​” បាន​ច្រើន​ក្រោយ “​រស់នៅ​មួយរយៈ​” ក្នុង​…​គុក ។ វា​មាន​គំនិត​យល់ដឹង​ពី​ជីវិត​ខុស​ពី​ពេល​មុន ។​

​ការប្រែប្រួល​ចរិត​មាយា​ទ​របស់ Ethan ធ្វើឲ្យ​គ្រួសារ​រីករាយ​សប្បាយ ។

​វា​កំពុង​អង្គុយ​កំដរ​លោកយាយ​មើល​កុន ។​

​ជាធម្មតា​ក្មេង​ដែល​ខូច រឹងរូស​ប្រដៅ​លែង​ស្តាប់ ពេល​ខ្លះ​គឺ​ព្រោះ​វា​មិន​ទាន់​យល់​ដឹង​ពី​រសជាតិ​ជីវិត ។ ហេតុ​នេះ​ពាក្យ​សម្តី​ប្រៀនប្រដៅ​ទន់ភ្លន់ មិន​ចូល​ត្រចៀក​វា​ទេ ។ វិធីសាស្ត្រ​ប្រហែល​មាន​តែ​ចាប់​វាឲ្យ​កកិត​នឹង​ជីវិត​ពិតៗ​…! ។​

​ប៉ុន្តែ​វិធីសាស្ត្រ​នេះ ហាក់ដូចជា “​ជ្រុល​បន្តិច​” ប៉ុន្តែ​វា​ក៏​ស័ក្តិ​សិទ្ធ​ដែរ ព្រោះ​វា​អាច​ជួយ​ទាញ​ក្មេងប្រុស​ដែល​នៅក្បែរ​ជ្រោះ​ដ៏​ងងឹត​នៃ​សង្គម​ឲ្យមក​ទី​ភ្លឺ​វិញបាន ៕ ​ចន្ទ្រា​

​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​! ?

spot_img
×