Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់​មែន​! គ្រូ​កំហូច​ម្នាក់​​​ត្រូវ​សិស្សស្រី​អូស​ចូល​អន្ទាក់​ប៉ូលីស ក្នុងករណី​ប្រព្រឹត្ត​រឿង​ដ៏​ឈឺចាប់ «​បើ​ចង់បាន​និ​ន្ទេ​ស A» ត្រូវតែ​ប្រគល់​…​(វីដេអូ)

spot_img

​និស្សិត​ស្រី​ថៃ​ម្នាក់​ដែល​គ្រាន់តែ​ប្រាប់​ឈ្មោះថា Neung បាន​ប្រាប់​សារព័ត៌មាន​អំពី​ស្ថានភាព​ដែល​នាង​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ដ៏​ឈឺចាប់​មួយ នៅក្នុង​សណ្ឋាគារ​សម្រាប់​រយៈពេល​ដ៏​ខ្លី​មួយ ដើម្បី​លាតត្រដាង​ច​រឹក​ខិលខូច​របស់​សាស្ត្រាចារ្យ​ម្នាក់ ។​

​នាង​បាន​និយាយថា សាស្ត្រាចារ្យ​ម្នា​ក់នៅ​សកល​វិទ្យាល័យ​ឈានមុខ​គេ​មួយ នៅក្នុង​ប្រទេស​ថៃ គឺ​គាត់​គ្រាន់តែ​ផ្តល់​ពិន្ទុ​ល្អៗ ដល់​សិស្សស្រី​ណា​ដែល​ទាក់ៗ​ទាញ​ប៉ុណ្ណោះ ក្នុងករណី​ប្រសិនជា​ពួកគេ «​ប្រគល់​ខ្លួនប្រាណ​» ដល់​គាត់ ។​

​និស្សិត​ស្រី​រងគ្រោះ​នេះ និង​មិត្តភក្តិ​របស់​នាង បាន​កត់សម្គាល់ថា សិស្សស្រី​ណា​ដែលមាន​រូប​សម្រស់​ទាក់​ទាញ កំពុង​ធ្លាក់​ពិ​ន្ទុះ ប៉ុន្តែ វា​ហាក់ដូចជា​ពុំមាន​ទាក់ទង​នឹង​បញ្ហា​ថា​តើ​ពួកគេ​រៀន​ខ្សោយ​នោះទេ ។​

​រឿងនេះ​រហូតដល់​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ទៅ​ជួប​សាស្ត្រាចារ្យ​ម្នាក់​នោះ ដើម្បី​ពិភាក្សា​អំពី​វិធីសាស្ត្រ​ដែល​ពួកគេ​គួរតែ​ត្រូវធ្វើ​យ៉ាងម៉េច ដើម្បី​អាច​ក្លាយជា​សិស្ស​ទទួលបាន​និទ្ទេស «A» ។​

​បញ្ហា​នេះ​បន្ទាប់មក បាន​នាំ​ឲ្យ Neung អាយុ ២៦ ឆ្នាំ ត្រូវ​ទៅកាន់​បន្ទប់​សណ្ឋាគារ ខណៈ​សាស្ត្រាចារ្យ​ស្រី​ម្នា​ក់បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ ហើយ​មន្ត្រី​ប៉ូលីស​ក៏បាន​រង់ចាំ​នៅក្បែរ​បន្ទប់​សណ្ឋាគារ​ផងដែរ ។​

Neung ត្រូវបាន​ស្នើ​ឲ្យ​ដោះ​សម្លៀកបំពាក់ ប៉ុន្តែ នាង​បាន​សួរ​គ្រូ​នោះ​ឲ្យ​ធ្វើ​រឿងនេះ​សម្រាប់​នាង ។ នាង​បាន​បង្អាក់​នេះ ដោយសារតែ​ប៊ូ​តុង​ចុច​មួយ​មិន​ដំណើរការ ហើយ​នាង​បាន​ស្លៀក​កន្សែងពោះគោ ។ នាង​បន្ទាប់មក ក៏បាន​ចាប់ផ្តើម​សួរនាំ​អំពី​ស្រោមអនាម័យ ។​

​គ្រូ​កំហូច​នេះ​បន្ទាប់មក ក៏បាន​ប្រអប់​ស្រោមអនាម័យ និង​បើក​វា ។ ហើយ​ខណៈពេល​គាត់​ត្រូវបាន​បញ្ឆោត​ឲ្យ​ចូលក្នុង​បន្ទប់ទឹក នៅពេលនោះ នាង​ក៏បាន​លួច​ដោះ​គន្លឹះ​សោ​ទ្វារ​យ៉ាង​ស្ងាត់ៗ ដើម្បី​អាច​ឲ្យ​ប៉ូលីស​ចូល​យ៉ាង​ងាយស្រួល នៅក្នុង​ខណៈពេល​តាមដាន ។​

​នៅពេល​សាស្ត្រាចារ្យ​នេះ​ចេញពី​ក្នុង​បន្ទប់ទឹក គាត់​ក៏បាន​បង្គាប់​ឲ្យ​នាង​ឡើងលើ​គ្រែ ហើយ​រៀបចំ​រួមភេទ​ជាមួយ​នាង ។

​ភ្លាមៗ​នោះ នាង​បាន​ស្រែកហៅ ហើយ​សាស្ត្រាចារ្យ​ស្រី​ម្នាក់ និង​មន្ត្រី​ប៉ូលីស ក៏បាន​ស្ទុះ​ចូល​នៅក្នុង​បន្ទប់​របស់​ពួកគេ​តែម្តង ។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​មានការ​ចោទប្រកាន់​ជាច្រើន ប្រឆាំងនឹង​គ្រូ​កំហូច​រូបនេះ ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ដ៏​ថោកទាប​នេះ មកលើ​និស្សិត​ស្រី​របស់ខ្លួន ។ ជា​លទ្ធផល គ្រូ​រូបនេះ​ត្រូវបាន​ផ្អាក​ពី​ការងារ ហើយ​គណៈកម្មាធិការ​មួយ​ក៏​ត្រូវបាន​បង្កើតឡើង ដើម្បី​ស៊ើបអង្កេត ។​

​ទោះយ៉ាងណា គ្រូ​រូបនេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ដេក​ជាមួយ​ស្ត្រី​ជាច្រើន​ដែលមាន​អាយុ​លើស ១៥ ឆ្នាំ និង​អ្នក​ពុំបាន​យល់​រួមដំណេក​ជាមួយ​គាត់​ដោយ​ស្របច្បាប់ ៕ ឧ​ត្ត​ម (Sanook)​

spot_img
×