Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មើល​យន្តហោះ​រុស្ស៊ី​មមាញឹក ហ្វឹកហាត់​ប្រយុទ្ធ​នៅ​ដែនសមុទ្រ​ស៊ី​រី​ (វីដេអូ)

spot_img

​ខ្សែ​វីដេអូ​មួយ​ទើប​បាន​ស្ថានីយ៍ទូរទស្សន៍ Zvezda របស់​ក្រសួងការពារជាតិ​រុស្ស៊ី ចាក់ផ្សាយ​បង្ហាញឲ្យឃើញ​បណ្តា​យន្តហោះ​ប្រយុទ្ធ របស់​ប្រទេស​នេះ កំពុង​មមាញឹក​ហ្វឹកហាត់​ប្រយុទ្ធ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ តំបន់​សមុទ្រ​ស៊ី​រី ។​

​យន្តហោះ​ប្រយុទ្ធ​រុស្ស៊ី​កំពុង​សមយុទ្ធ​ប្រយុទ្ធ​លើ​សមុទ្រ ។​

​សមយុទ្ធ​នេះ​ប្រព្រឹត្តទៅ​នៅ​កន្លែង​ដែល​កងទ័ព​រុស្ស៊ី​កំពុង​ដាក់ពង្រាយ​កងកម្លាំង​ជើង​ទឹកធំ​ពុំ​ធ្លាប់​មាន ចាប់ពី​ពេល​ដែល​ប្រទេស​នេះ​ចូលរួម​ក្នុង​សង្គ្រាម​នៅ​ស៊ី​រី ហើយ​មុនពេល​ដែល​ត្រៀម​បើក​ការវាយលុក​ខ្លាំងក្លា​មួយ​លើ​ខេត្ត Idlib -​ទីតាំង​ចុងក្រោយ​នៃ​ទ័ព​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ។​

​មកទល់​ពេល​នេះ​រុស្ស៊ី បាន​កេណ្ឌ​ប្រមូល នាវា​ប្រយុទ្ធ ២៤​គ្រឿង ក្នុងនោះ​មាន​នាវា​មុជទឹក ២​គ្រឿង យន្តហោះ ៣៤​គ្រឿង រួម​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ Tu-160 យន្តហោះ​ល្បាត​រយៈ​ច​ម្តាយ​ឆ្ងាយ Tu-142 Bear-F នាវា​ពិឃាត​ដទៃទៀត និង​យន្តហោះ Su-30SM ។​

​គេ​ក៏​ឃើញ​យន្តហោះ Su-30SM យន្តហោះ II-78 និង II-20 ចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស Khmeimim ។​

​តាម Besiness Insider មាន​យន្តហោះ Su-30SM ៧​គ្រឿង II-78 ៤​គ្រឿង លើ​ទីលាន​ពេល​ចាប់ផ្តើម​ថត​វីដេអូ​នោះ ។​

​នៅ​មាន​ទិដ្ឋភាព​ផ្គត់ផ្គង់​ប្រេង​លើ​អាកាស​ផងដែរ ។​

​ចន្ទ្រា​

spot_img
×