Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រោះ​តែ​ដូច “​ឧក្រិដ្ឋជន​” បេះ​បិទ បណ្តាល​ឲ្យ​ជាប់គុក​អស់​… ១៧​ឆ្នាំ​

spot_img

​នេះ​ជា​រឿង​ពិតៗ​កើតឡើង​នៅ​អាមេរិក កាលពី ១៧​ឆ្នាំមុន ។ វា​បាន “​សម្លាប់​” ជីវិត​របស់​បុរស​ស្លូតត្រង់​ម្នាក់​អស់កាល ១៧​ឆ្នាំ ព្រោះតែ​រង​បទចោទប្រកាន់​ថា “​ប្លន់​ទ្រព្យសម្បត្តិ​” មូលហេតុ​ព្រោះតែ​គាត់ និង​ឧក្រិដ្ឋជន​ដូចគ្នា​បេះបិទ ។​

Richard Jones បាន​ត្រូវ​កាត់ទោស​ពី​បទ​ប្លន់​ទ្រព្យសម្បត្តិ​នៅ​ឆ្នាំ ១៩៩៩ ក្រោយពេល​មាន​បុរស​ម្នាក់​បាន​ឆក់​ទូរស័ព្ទ​របស់​ស្ត្រី​ម្នាក់​នៅ​ក្រៅ Walmart នា​ទីក្រុង Kansas អាមេរិក ។ សាក្សី​ពណ៌​នាពី​ភិនភាគ សក់ សម្បុរ​… របស់​ជនដៃដល់ ។​

​ថ្វី​ត្បិត​ពេលនោះ Jones កំពុង​នៅ​ផ្ទះ​មិត្តស្រី តែ​ជនរងគ្រោះ​បាន​អះអាង​ថា​គឺជា​…​គាត់​ដែល​បាន​ឆក់​ទូរស័ព្ទ​របស់​នាង ។ ការ​ចង្អុល​ចំៗ​របស់​ជនរងគ្រោះ​នោះ​បាន​ធ្វើឲ្យ​គាត់​រង​ទោជា​ប់បន្ធ​នាគារ ១៩​ឆ្នាំ ។​

​គាត់​បាន​ស្រែក​រក​យុត្តិធម៌​ជា​ច្រើន​ដង ប៉ុន្តែ​ទើប​ត្រូវបាន​គេ​ដោះលែង​កាលពី​ឆ្នាំទៅ​ចេញ បន្ទាប់​មាន​ចៅក្រម​ម្នាក់​ជឿ​លើ​សម្តី​របស់ Jones ហើយ​ចាត់ការ​ឲ្យ​ស៊ើប​ក្តី​ឡើងវិញ ។ ចុង​ក្រោយ​ជនល្មើស​ពិត​ឈ្មោះ Rick Amos រស់នៅ​ក្បែរ Walmart បាន​ត្រូវ​ចាប់ខ្លួន ។​

​មុខមាត់ និង​ម៉ូត​សក់ សម្បុរ របស់​អ្នក​ទាំង​២​ដូច​គ្នា​មែន ។​

​ឥឡូវ​លោក​បាន​ដាក់ពាក្យ​ប្តឹង​ទាមទារ​សំណង ១,១​លាន​ដុល្លារ ព្រមទាំង​ការប្រកាស​សុំទោស​ប្រគល់​យុត្តិធម៌​ដល់​លោក​វិញ ។​

​ទោះយ៉ាងណា ១៧​ឆ្នាំ បាន​កន្លងផុត ពេល​នេះ​កូនៗ​របស់​លោក​ដែល​មាន​អាយុ ២៤​ឆ្នាំ និង ១៩​ឆ្នាំ​អស់​ទៅហើយ ។ ពួក​វា​ដឹងក្តី​ពេល​លោក​ក្លាយជា​ទណ្ឌិត​បាត់ទៅហើយ ៕ ចន្ទ្រា​

​នេះ​ឬ​យុត្តិធម៌​បែប​អាមេរិក​!​

spot_img
×