Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដើម្បី​បុព្វហេតុ​កាន់តែ​ជោគជ័យ ។ លុយកាក់ ល្អប្រសើរ មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចុះពោះ​គូជីវិត​របស់អ្នក ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ជួប​រឿង​ស្មុគស្មាញ​ច្រើន គួរ​រៀបចំ​ការងារ​ឡើងវិញ ។ លុយកាក់ ឱកាស​បង្កើន​ចំណូល​មាន​ច្រើន ត្រូវ​ចាប់​ឲ្យ​ជាប់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ ចំណាយ​កម្លាំង​ច្រើន តែ​លទ្ធផល​ទទួលបាន​បែរជា​មិន​ដូច​បំណង ។ លុយកាក់ មាន​រឿង​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​កើត​មាន​វិវាទ​នឹង​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ​ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​អចលនទ្រព្យ ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា​អ្នក​មាន​គ្រួសារ​ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ខុស​ភេទ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​រៀបចំ​ផែនការ​ការងារ​ឡើងវិញ ទើប​សង្ឃឹម​បាន​ជោគជ័យ ។ លុយកាក់ ស្ថិរភាព តែ​មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្នឲ្យ​បាន​គង់វ​ង្ស ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​របស់​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​ដំណឹង​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ជ្រោមជ្រែង​ក្នុង​ការងារ ។ លុយ​កកា់ មិន​ត្រូវ​ប្រញាប់ប្រញាល់​បោះទុន​វិនិយោគ​គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែមល្ហែម​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​ទោះបី​ការងារ​ល្អ​ប្រសើរ ត្រូវបាន​មនុស្ស​ជុំវិញ​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​ពុំ​ទាន់​មកដល់ ព្រោះ​មាន​អ្នក​លួច​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ការងារ​ឥទ្ធិពល​អាក្រក់​ដល់​លុយកាក់ ។ មនោសញ្ចេតនា មិន​ត្រូវ​អល់អែក គួរ​ដាច់ខាត​ដោះស្រាយ​រាល់​បញ្ហា​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ យឺតយ៉ាវ ជួប​ការលំបាក​សម្ពាធ​ច្រើន ។ លុយកាក់ ថ្ងៃនេះ​លេច​ឱកាស​វិនិយោគទុន​ចំណេញ​ធំ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស គ្រប់យ៉ាង​គួរ​ដំណើរការ​សន្សឹមៗ​។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រកា ៖ ការងារ ស្ថានភាព​ការងារ​អាក្រក់ ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ រីកចម្រើន ព្រភព​ចំណូល​តូចធំ សុទ្ធ​តែ​កើនឡើង ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ ការលំបាក​ឧបសគ្គ​ទាំង​អម្បាលម៉ាន​ពីមុន សុទ្ធ​តែ​អាច​ដោះស្រាយបាន តែ​មិន​ត្រូវ​ភ្លេចខ្លួន ព្រោះ​នៅ​មាន​គូប្រជែង​ច្រើន​ទៀត ។ លុយកាក់ ជួប​សំណាងល្អ​អំពី​លុយកាក់ តែ​ក៏​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​សម្តី​អ្នកដទៃ​មក​បង្កទំនាស់​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់​ខ្លួន​ឲ្យបាន​ល្អ កុំ​ចង់ដឹង​ចង់​ឮ​រឿង​អ្នក​ដទៃ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា មិនបាន​ល្អ កើត​រឿង​រកាំរកូស​ញឹកញាប់ ៕

spot_img
×