Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមយុទ្ធ​រួម​ធំ​ពុំ​ធ្លាប់មាន​រវាង​រុស្ស៊ី​និង​ចិន សំដៅ​គោលដៅ​អ្វី​?

spot_img

ខណៈពេលដែល​បស្ចិមប្រទេស​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​នោះ រុស្ស៊ី​បាន​ត្រៀម​បម្រុង​សមយុទ្ធ​យោធា​ធំ​មួយ​ពុំ​ធ្លាប់មាន ក្នុងអំឡុង​ជាង​៣​ទសវត្ស​មកហើយ ឈ្មោះថា Vostok-2018 ដោយ​អញ្ជើញ​ពលទាហាន​ចិន​និង​ម៉ុង​ហ្គោ​លី​ចូលរួម​។​

​Vostok-2018 ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១១​ដល់​១៥​ខែកញ្ញា​

​Vostok-2018 ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១១​ដល់​១៥​ខែកញ្ញា ពោលគឺ​៦​ខែ​បន្ទាប់ពី​ក្រុង​ប៉េកាំង​បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ដ៏​ធំ​សម្បើម​មួយ​នៅលើ​សមុទ្រ​។ តាម​អ្នកវិភាគ​នោះ គឺ​មហាអំណាច​ចិន​-​រុស្ស៊ី​ចង់​បញ្ជាក់​ប្រាប់ថា ពួកគេ​ស្ថិតក្នុង​ស្ថានភាព ប្រយុទ្ធ​រួចស្រេច​។​

​ទន្ទឹម​នោះ​វា​ក៏​ជា​សារ​ជាក់លាក់​មួយ​ផ្ញើឱ្យ​អាមេរិក​ថា ប្រសិនបើ​សង្គ្រាម​កើតឡើង​នៅ​អឺរ៉ុប សមុទ្រ​ចិន​ខាងត្បូង​នោះ អាមេរិក​នឹងត្រូវ​ប្រឈមមុខ​នូវ​ការខាតបង់ យ៉ាង​ធំធេង​ប្រសិនបើ​ពួកគេ​ចេតនា​លោត​ចូលធ្វើ​អន្ដរាគមន៍​នោះ​។​អ្នកវិភាគ​នូវបាន​សន្និដ្ឋានថា សមយុទ្ធ​Vostok-2018 ​នូវ​បង្កប់​គំនិត​សាកល្បង​និង​អភិវឌ្ឍន៍​អាវុធ​ដើម្បី​កំណត់​ទិស​បណ្ដាក់ទុន​។​កាលពី​ឆ្នាំទៅ​មិញ រុស្ស៊ី​បានទទួល​បរាជ័យ​ក្នុង ការសាកល្បង​កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ​ប្រើ​ម៉ាស៊ីន​នុយក្លេអ៊ែរ​នៅ​ប៉ូល​ខាងជើង ហេតុនេះ​ពួកគេ​កំពុង​ប្រឹងប្រែង​ស្រាវជ្រាវ សាកល្បង​ដើម្បី​ផលិត​វា​។​ចំណែក​ចិន​វិញ ក៏​រង​បរាជ័យ​ក្នុងការ​សាក​ពិសោធន៍​យន្ដហោះ​ចម្បាំង​ច្រើន​គ្រឿង​ក្នុងអំឡុង​២​ឆ្នាំកន្លងមក ។​

​តប​តាម​ការអញ្ជើញ ចិន​បាន​ចាត់​ពលទាហាន​៣០០០​នាក់ ឧទ្ធម្ភាគចក្រ​៣០​គ្រឿង​និង​អាវុធ​ជាង​៩០០​ឯក​តា ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​ដ៏​ធំ​នៅ​រុស្ស៊ី​នេះ​៕
​លី​សា​

spot_img
×