Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​កំពូល​រវាង​កូរ៉េ​ទាំង​ពីរ លើក​ទី៣ នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី ២០ ខែកញ្ញា​

spot_img

លោក Chung Eui Yong ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae In បានប្រកាស​ពីថ្ងៃ​បរិច្ឆេទ​នៃ​ការប្រជុំ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ក្នុង​រយៈពេល​មួយថ្ងៃ​ក្រោយមក បន្ទាប់ពី​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដើម្បី​សម្រេច​លើ​ការរៀបចំ​កិច្ចប្រជុំ​រវាង​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នេះ​។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un និងលោក Moon Jae In

តាម​នោះ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី៣ របស់​ពួកគេ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ​កូរ៉េខាងជើង ពីថ្ងៃ​ទី១៨ ដល់​ថ្ងៃទី ២១​។​

លោក Chung​ ថា លោក Moon Jae In និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នឹង​ឱ្យដឹងថា លោក Moon និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim នឹង​ផ្ដោតលើ​វិធានការ​ជាក់លាក់​មួយចំនួន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​រដ្ឋាភិបាល​កូរ៉េខាងជើង បានចេញ​សេចក្ដីប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា វា​គឺជា «​ឆន្ទៈ​របស់លោក Kim Jong Un នៅក្នុង​ការលុបបំបាត់​ទាំងស្រុង​នូវ​គ្រោះថ្នាក់​នៃ​ជម្លោះ​ប្រដាប់អាវុធ និង​សេចក្ដី​រន្ធ​ត់នៃ​សង្គ្រាម​ចេញពី​ឧបទ្វីប​កូរ៉េ និង​ប្រែក្លាយ​វា​ឲ្យ​ទៅជា​មូលដ្ឋាន​នៃ​សន្តិភាព​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​គ្មាន​ការគំរាមកំហែង​នុយក្លេអ៊ែរ​ណាមួយ​»​។​

នេះ​ជា​កិច្ចប្រជុំ​ទី៣ រវាង​លោក Moon Jae In និង​លោក Kim Jong Un នៅក្នុង​ឆ្នាំនេះ​។ កិច្ចប្រជុំ​ពីរលើក​កាលពី​លើក​មុន​បានធ្វើ​ឡើង​នៅឯ​ភូមិ Panmunjom នៅឯ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​៕​
សូ​យ​ន​

 

spot_img
×