Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Nauru​ ទាមទារឱ្យចិនសុំទោសចំពោះទង្វើក្អេងក្អាងរបស់មន្ត្រីខ្លួន

spot_img

ប្រធានាធិបតី Nauru, Baron Waqa បានសំណូមពរឱ្យចិនត្រូវសុំទោសអំពីទង្វើច្រងេងច្រងាងរបស់ប្រធានប្រតិភូប្រទេសនេះនៅវេទិកាបណ្ដាកោះប៉ាស៊ីហ្វិក​​ ។

ប្រធានាធិបតី Nauru, Baron Waqa

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា​ ពេលដែលប្រធានប្រតិភូចិន Du Qiwen ចង់ថ្លែងសុន្ទរកថាមុនគេក្នុងសន្និសទ ប៉ុន្ដែប្រធានាធិបតី Waqa ​បានបដិសេធ ដោយទុកឱ្យប​ណ្ដាមេដឹកនាំនៃប្រទេស ប្រជុំកោះទាំងឡាយនៅប៉ាស៊ីហ្វិកថ្លែងសុន្ទរកថាមុនសិន។

ស្រាប់តែភាគីប្រតិភូចិនបានសម្ដែងការខឹងសម្បាយ៉ាងខ្លាំង រួចនាំគ្នាក្រោកឈរទាំងអស់ ហើយដើរចាកចេញយ៉ាងគគ្រឹកគគ្រេងពីបន្ទប់ប្រជុំ។ ប្រធានប្រតិភូចិននូវបានដើរមួយជុំតាមតុរបស់បណ្ដាមេដឹកនាំ ​ប្រទេសប្រជុំកោះ ដើម្បីសង្កត់ធ្ងន់ពីការមិនពេញចិត្ដរបស់ខ្លួនមុនពេលចាកចេញពីបន្ទប់ប្រជុំ។

លោកWaqa ចោទសួរថា៖​ តើគាត់មានសកម្មភាពបែបនេះនៅចំពោះមុខប្រធានរបស់ខ្លួនដែរឬទេ? ។

AFP បានដកស្រង់សម្ដីប្រធានាធិបតី Waqa ថ្លែងទៅកាន់សារព័ត៌មានថា៖​ ពួកគេពុំមែនជាមិត្តភក្ដិរបស់យើង។គេត្រូវការយើងដើម្បីគោលដៅផ្ទាល់ខ្លួនពួកគេ។ គ្មានអ្នកណាត្រូវបានអនុញ្ញាតមកកាន់ទីនេះដើម្បីចង្អុលបញ្ជាដល់យើងខ្ញុំឡើយ។

ប្រធានាធិបតី Nauru នូវបានសង្កត់ធ្ងន់បន្ថែមថា៖ គាត់មិនគោរពបណ្ដាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក អ្នកដឹកនាំដែលមានវត្តមាននៅវេទិកាប្រជុំ ព្រមទាំងបណ្ដារដ្ឋមន្រ្ដីដែលចូលរួមប្រជុំប្រទេសយើងខ្ញុំ។ មិនមែនជាការលេងសើចទេឬ? ចូរសម្លឹងទៅគាត់មើល ​គាត់ពុំមែនជាអ្នកណាទាំងអស់។ ព្រោះពុំមែនជារដ្ឋមន្រ្ដី តែបែរជាទាមទារឱ្យទទួលស្គាល់និងថ្លែងសុន្ទរកថាមុននាយករដ្ឋមន្រី្ត​ Tuvalu ទៀត។

យើងខ្ញុំមិនត្រឹមទាមទារឱ្យមានការសុំទោសប៉ុណ្ណោះទេ។យើងខ្ញុំនឹងនាំយករឿងរ៉ាវនេះទៅកាន់អង្គការសហប្រជាជាតិ ហើយពុំត្រឹមតែប៉ុណ្ណោះទេ ខ្ញុំនឹងនិយាយរឿងនេះនៅរាល់សន្និសីទអន្តរជាតិ។

ចំណែកចិនវិញហាក់ដូចជានូវបង្ហាញចរិត«ប្រទេសធំ» ខណៈពេលដែលអ្នកនាំពាក្យក្រសួងការបរទេសប្រទេសនេះ បែរជាស្ដីបន្ទោស Nauru ថាបានបំពានបទបញ្ជាផ្ទៃក្នុងរបស់វេទិកា ហើយ«ប្រឌិតរឿងដែលពិបាកទស្សនា»៕
សូយន

spot_img
×