Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករង នៃ​អគ្គនាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ របស់​ប្រទេស​ចិន ដឹកនាំ​ដោយ លោក Hu Binchen អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ខេត្ត​ព្រះសីហនុ​។​

ទស្សនៈកិច្ច​នេះ គណៈប្រតិភូ​ចិន បាន​ចូលជួប​ពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំ នៃ​គណៈ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កិច្ច​ពិភាក្សា​បាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការងារ​សំខាន់ៗ​មួយចំនួន ដើ​ម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​គ្នា​ដើម្បី​បង្កើន​ការយោគយល់ ផ្លាស់ប្ដូរ​ព័ត៌មាន រវាង​នគរបាល​ខេត្ត​ជាំ​ង​ស៊ូ និង នគរបាល​ខេត្ត​ព្រះសីហនុ​។​

នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ខេត្ត​ព្រះសីហនុ បានរ​ស្វាគមន៍ រីករាយ និង​ជម្រាបជូន​ប្រតិភូ អំពី​សភាពការណ៍​ទូទៅ​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះសីហនុ ទាំង​ការងារ​អភិវឌ្ឍន៍​និង​សន្តិសុខ​ជាដើម​..​។​

លោក ជួន ណា​រិន្ទ បញ្ជាក់ថា ចំពោះ​បញ្ហា​ជនជាតិ​ចិន មក​វិនិយោគ​ប្រកប​របរ​រកស៊ី និង​ធ្វេី​ទេសចរណ៍ នៅ​ខេត្ត​ព្រះសីហនុ លោក​ស្នងការ​បាន​ជំរាប​ជូន​ប្រតិភូ​ថា ថ្នាក់ដឹកនាំ នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តព្រះសីហនុ ក៏ដូចជា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនឲ្យ​មាន​ការ​រេីស​អេីង ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឡើយ ជន​ណា​ប្រព្រឹត្ត​ខុសច្បាប់ ត្រូវ​ទទួលទោស​តាម​ច្បាប់​ដូចៗ​គ្នា​។

​ចំណែក លោក Hu Binchen ប្រធាន​គណប្រតិភូ មានប្រសាសន៍ កោតសរសើរ ចំពោះ​ការរីកចម្រើន របស់​ខេត្ត​ព្រះសីហនុ និង កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​នគ​រ​បាល​ខេត្ត​ព្រះសីហនុ ក្នុង​ការការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​កន្លង​មក​បាន​ល្អប្រសើរ​។

​ជាមួយគ្នានេះ លោក​Hu Binchen សូម​អញ្ជើញ​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត​ព្រះសីហនុ ទៅ​ធ្វេី​ទស្សនកិច្ច​នៅ​ខេត្ត​ជាំង​ស៊ូ ប្រទេស​ចិន នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ និង បង្កើន​ការយោគយល់ ផ្លាស់ប្ដូរ​ចែករំលែក​បទពិសោធន៍​ទៅវិញ​ទៅ​មក​ផងដែរ​៕ ដោយ​ ៖ ដែន សីមា​

 

spot_img
×