Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទីតាំង​កន្លែង​ប្រជល់មាន់​ដុះ​ស្លែ ដុត​បំផ្លាញ​សម្ភារ នៅនឹងកន្លែង​

spot_img

​ខេត្ត​កំពង់ចាម​: ទីតាំង​កន្លែង​ប្រជល់មាន់​មួយកន្លែង ស្ថិត​ក្នុង​ដី​ចំការ​ស្វាយចន្ទីរ​ភូមិ​ឈើទាល ដែល​ប្រជាពលរដ្ឋ​ដាក់​រហស្សនាម​ដុះ​ស្លែ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ចូល​ទៅ​បង្ក្រាប​នោះ ឥឡូវនេះ កម្លាំងប្រដាប់អាវុធ​ទាំង​៣ ប្រភេទ ដែល​ដឹកនាំ​ដោយ​អភិបាល​ស្រុក​ជើងព្រៃ បាន​ចុះ​បង្ក្រាប​និង​ដុត​បំផ្លាញ​សម្ភារ​ទាំងអស់​នៅនឹងកន្លែង​តែម្តង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា នៅវេលា​ម៉ោង​១២:៣០​នាទី ថ្ងៃទី​៦​កញ្ញា​២០១៨ លោក អូ​ត ឈាង​លី អភិបាល នៃ​គណៈ​អភិបាលស្រុក​ជើងព្រៃ បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ចុះបង្ក្រាប​ទីតាំង​កន្លែង​ប្រជល់មាន់​មួយកន្លែង ស្ថិត​ក្នុង​ដី​ចំការ​ស្វាយចន្ទីរ ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។ ក្នុង​កិច្ច​ប្រតិបត្តិការ ទី​១-​យើង​បាន​រៀបចំ​ហ៊ុម​ព័ទ្ធ​កន្លែង ប្រជល់មាន់​ចាស់ តែ​ចូល​ទៅ​ដល់​មិន​មាន​អ្នកលេង​ទេ​។ ទី​២-​យើង​បាន​បន្ត​រក​កន្លែង​ផ្សេងទៀត ហើយ​កន្លែង​ថ្មី​នោះ ឃ្លាតឆ្ងាយ​ពី​កន្លែង​ជល់​មាន់​ចាស់​ជិត​១​គីឡូម៉ែត្រ ពេល​សមត្ថកិច្ច​យើង​ទៅដល់ ដោយសារ​ទីតាំង​ប្រជល់មាន់​មួយកន្លែង​នេះ ទើប​បង្កើត​ថ្មី​នេះ ស្ថិត​ក្នុង​ចំការ​ចន្ទីរ​ជ្រៅ ធ្វើឱ្យ​អ្នក​ប្រជល់មាន់ ផ្អើល​រត់​អស់​ពី​កន្លែង​ប្រជល់មាន់ បន្សល់​នៅ​វត្ថុតាង​មាន​: កូន​ជើងម៉ា​តូចៗ​ចំនួន​៣២ ទ្រុង​ក្រុងមាន់​ចំនួន​១​។​

ដោយ​បាន​ការអនុញ្ញាត​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម វត្ថុតាង​ទាំងអស់ ត្រូវ​បាន​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​តែម្តង រួមមាន ក​នេ្ទ​ល​ចំនួន​៤ តង់​សម្រាប់​រុំ​ព័ទ្ធ​សង្វៀនមាន់​ចំនួន​២ កៅស៊ូ​ផ្លាស់​ស្ទិច​សរ​ចំនួន​២​ផ្ទាំង​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×