Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជន​ប្រឡង​បាក់​ឌុប មាន​ពិន្ទុ​ចាប់ពី​២៣៧​ឡើងទៅ នឹង​ជាប់ , លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ប្រកាស​នៅ​ថ្ងៃ​៩​កញ្ញា​

spot_img

​ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ដោយ​បញ្ជាក់​ថា ការប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ត្រូវ​លើកយក​មក​ប្រកាស នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដោយឡែក​សម្រាប់​មណ្ឌល​ផ្សេង​ទៀត នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​ដំបូង​ឡើយ​ក្រសួង​អប់រំ គ្រោង​នឹង​ប្រកាស​លទ្ធផល​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប នៅ​ថ្ងៃ​ទី​១១ និង ១២ ខែ​កញ្ញា ប៉ុន្តែ​ពេល​នេះ​ត្រូវបាន​កែសម្រួល​មុន​ពេល​កំណត់​មួយ​ថ្ងៃ​។ ការប្រកាស​លទ្ធផល​មុន​កាលបរិច្ឆេទ​កំណត់ ដោយសារ​ដំណើរការ​កំណែ​​និង​​​ដំណើរការ​ស្រង់​បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​តម្លាភាព​ប្រកបដោយ​ស្មារតី​យក​ទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រធាន អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់ព័ន្ធ​។​

​បើ​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា “​នឹង​ធ្វើ​ការប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​ក្រសួង Facebook.com/moeys.gov.kh ។​

ការប្រកាស​លទ្ធផល​នេះ ធ្វើ​ឡើង​មុន​កាលបរិច្ឆេទ​កំណត់​ដោយ​សារ​ដំណើរការ​កំណែ និង​ដំណើរការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​តម្លាភាព​ប្រកបដោយ​ស្មារតី​យក​ទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រធាន អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់ព័ន្ធ​”​។​

​ក្រសួង​អប់រំ បានបញ្ជាក់​ថា នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៦​ខែ​កញ្ញា ដំណើរការ​ស្រង់ បូក និង​ផ្ទៀងផ្ទាត់​ពិន្ទុ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ត្រូវបាន​បញ្ចប់​ទាំងស្រុង ក្រោម​ការបំពេញភារកិច្ច​យ៉ាងសកម្ម និង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​សមាជិក​អនុគណៈកម្មការ​គ្រប់គ្រង​សន្លឹក MCS អនុគណៈកម្មការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​គណៈកម្មការ​ទាំង​អស់ ព្រមទាំង​ការចូលរួម​សង្កេតការណ៍​ជាប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ដែល​អាច​ធានាបាន​នូវ​ការប្រឡង​ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

​ក្រសួង​អប់រំ បាន​លើកឡើង​ជា​សំណួរ​ថា​តើ​ពិន្ទុ​ប៉ុន្មាន​ត្រូវបាន​កំណត់​ឲ្យ​ជាប់ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​?
​របប​ពិន្ទុ​ប្រឡង​អតិបរមា ៥០០​ពិន្ទុ ប៉ុន្តែ​ដោយ​មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥​ពិន្ទុ យក​ត្រឹម ២៣៧​ពិន្ទុ ជាប់​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×