Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​លួច​រថយន្ត ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ

spot_img

​ខេត្ត​ត្បូងឃ្មុំ​ ៖ ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ករណី​ចោរកម្ម​លួច​រថយន្ត​មួយ​គ្រឿង ម៉ាក​កាមរី​(​បា​ឡែន​) កើតឡើង ត្រង់​ចំណុច​ហាង​កាហ្វ​យីហោ (​កាហ្វេ​យើង​) ស្ថិតនៅ​ភូមិ​ស្លាប​ក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ កម្លាំង​ជំនាញ​នគរបាល​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជប់ បាន​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ២​នាក់​៖ ១.​ឈ្មោះ ធឿន ចាន់ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជាតិ​ខ្មែរ​រស់នៅ​ភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូង ឃ្មុំ​។​ ២.​ឈ្មោះ ឈុន ភាល័យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​ឃាត់ខ្លួន​ពី​បទ​ចោរកម្ម​លួច​រថយន្ត​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ចំណុច​ភូមិ​១ សង្កាត់​៤ ក្រុង​ព្រះ​សី ហ​នុ ខេត្ត​ព្រះសីហនុ របស់​ជន​រង គ្រោះ​ឈ្មោះ ស៊ីន សុខ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជាតិ​ខ្មែរ​រស់នៅ​ភូមិ​ទី​១ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​ដកហូត​បាន​រថយន្ត ១​គ្រឿង ម៉ាក​កា​ម៉ា​រី​បា​ឡែន​ ពណ៌ទឹកប្រាក់ ពាក់​ស្លាក ភ្នំពេញ​2N-2923 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន រួម​ទាំង​វត្ថុតាង បញ្ជូន​មក​ការិយាល័យ​ព្រហ្ម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​សាកសួរ ដើម្បី​កសាង​សុំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×