Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ លួច​លុយ​ក្រុមហ៊ុន យក​ទៅ​លេង​ល្បែង​អស់​គ្មាន​លុយ​សង ត្រូវ​អាវុធហត្ថ​ចាប់ខ្លួន​

spot_img

​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​លួច​យក​លុយ​ពី​អតិថិជន របស់​ក្រុមហ៊ុន ទៅ​លេង​ល្បែង​អស់ហើយ និង​គ្មាន​ប្រាក់​សង​ក្រុមហ៊ុន​វិញ ទើប​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ហើយ​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។ បុរស​ម្នាក់​នេះ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចោទប្រកាន់ ពាក់ព័ន្ធ​រឿង​លួច​លុយ​ក្រុមហ៊ុន ដោយសារ​យកលុយ​ទៅ​លេង​ល្បែង​។

​បើ​តាម​មន្ត្រី​អាវុធហត្ថ​បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ អ៊ុក សុផាន់​ណា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១ ផ្លូវលំ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។ ជនសង្ស័យ​រូបនេះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ម្តុំ​ស្ថានីយ​ចាក់​ប្រេង​សូ​គី​មិច ក្បែរ​អតីត​រង្វង់​មូល​ទួលគោក សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដោយ​បាន​ប្តឹង​ចោទប្រកាន់ថា ជនសង្ស័យ​បាន​ប្រមូល​លុយ​ពី​អតិថិជន​របស់​ក្រុមហ៊ុន មិន​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន ម្តង​ហើយ​ម្តងទៀត​។​

​បើ​តាម​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​សារភាពថា រូបគេ​យក​លុយ​ពី​អតិថិជន របស់​ក្រុមហ៊ុន​ទៅ​លេង​ល្បែង​អស់ហើយ និង​គ្មាន​ប្រាក់​សង​ក្រុមហ៊ុន​វិញ ទើប​អាវុធហត្ថ​ចាប់ខ្លួន​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×