Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​កម្មករ​រោងចក្រ ជី​ម លី ជាង​៥០០​នាក់ ផ្ទុះ​តវ៉ា ក្រោយ​រោងចក្រ​ត្រូវ​ប្តូរ​ទីតាំង​ថ្មី​និង​ប្តូរ​ឈ្មោះ ដោយ​មិន​បាន​លុយ និង​អត្ថប្រយោជន៍​

spot_img

​ភ្នំពេញ ​៖ អតីត​កម្មករ​រោងចក្រ ជី​ម លី (​ខេ​ម​បូឌា​) ភី​ធី​អ៊ី អិល​ធី​ឌី ដែល​មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ប្រមាណ​ជា​៣០០​នាក់ លើក​ម្មករ ២៥០០​នាក់ បាន​នាំគ្នា​ធ្វើ​កូដកម្ម និង​ហែរ​ក្បួន​ចេញពី​ចំណុច​រោងចក្រ គោលបំណង​គ្រោង​ឆ្ពោះ​ទៅ​ស្ថាប័ន​រដ្ឋ​មួយចំនួន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រារាំង និង​ទប់ស្កាត់ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ។ ទោះយ៉ាងណា ក្រុម​កម្មករ​រោងចក្រ ជី​ម លី បាន​ធ្វើដំណើរ​ទៅ​តវ៉ា​មុខក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។​

​ការតវ៉ា​របស់​កម្មក​រ​រោងចក្រ អស់​រយៈពេល​ជិត​១​ខែ​មក​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា នេះ​កម្មករ ប្រមូលផ្តុំ​គ្នា​ដង្ហែរ​ក្បួន​ឆ្ពោះ​ទៅ រដ្ឋសភា ។ រោងចក្រ​ខាងលើ ក្រោយ​ពី​ប្តូរ​ទីតាំង ប្តូរ​ឈ្មោះ​រោងចក្រ ជី​ម លី ឲ្យទៅជា រោងចក្រ ឈ្មោះ ជី ជី តែ​ខាង​ក្រុមហ៊ុន​មិន​ទាន់​បាន​ទូទាត់​លុយ​អត្ថប្រយោជន៍ ជូន​កម្មករ​នៅ​ឡើយ ធ្វើ​ឲ្យ​កម្មករ​២៥០០​នាក់ នាំគ្នា​តវ៉ា​ទាមទារ ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ និង​លុយ​អត្ថប្រយោជន៍​ផ្សេងៗ ។​

​ក្បួន​ដង្ហែរ​របស់​កម្មករ ជាង​៥០០​នាក់ ត្រូវបាន អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​ការសម្របសម្រួល​ពី ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​ហៅ​ឃាត់ ក្បួន​រថយន្ត​សាកសួរ តែ​ត្រូវបាន​ក្រុម​កម្មករ​ទាំងនោះ នាំគ្នា​ចុះ​ដើរ​ថ្មើរជើង​បន្តទៀត គោលដៅ​ឆ្ពោះទៅ​ក្រសួង​ការងារ និង​រដ្ឋសភា ។ ក្នុង​ពេល​មក​ក្រុម​កម្មករ​នាំគ្នា​ដើរ​តវ៉ា​នៅ​ក្រសួង​ការងារ ក៏​ត្រូវបាន​លោក​ប៉ាង លីដា អភិបាល​ខណ្ឌ​ទួលគោក មក​សម្របសម្រួល ដោះស្រាយ​ការងារ​ជូន​កម្មករ​រោងចក្រ​ទាំងនោះ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×