Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ដាក់ទោស​យ៉ាងម៉េច បើក​ល្មើស​ភ្លើង​ក្រហម បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​ឆ្លងផ្លូវ​ត្រឹមត្រូវ​នឹង​ភ្លើង​បៃតង យ៉ាង​សាហាវ​បែបនេះ (​វីដេអូ​)

spot_img

​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ស្លុតរន្ធត់​មួយ ដែល​សិស្សស្រី​បឋមសិក្សា​ម្នាក់ ត្រូវបាន​រថយន្ត​១​គ្រឿង​បុក​ហើរ​ប៉ើង​ដូច​ស្លឹក ខណៈ​នាង​កំពុង​ឆ្លងផ្លូវ ដែល​សូម្បី​ភ្លើង​បៃតង​បាន​បើក​ទៅហើយ ។ ហេតុការណ៍នេះ​​បានកើត​ឡើង​នៅ​ចំណុច​ភ្លើងស្តុប​នៃ​ស្ពាន​អាកាស SJKC Kwang Hwa នៅក្នុង Sungai Nibong, Penang ប្រទេសម៉ាឡេស៊ី កាលពី​ថ្ងៃទី​៤ កញ្ញា ។​

​ផ្អែកតាម​វីដេអូ​កាមេរ៉ា​ឃ្លាំមើល ឪពុកម្តាយ​ជាច្រើន​បាន​កំពុង​ឈរ​នៅលើ​ចិញ្ចើមផ្លូវ​ឆ្លងកាត់ ខណៈ​រង់ចាំ​ភ្លើង​បៃតង​ផ្តល់ឱកាស​ឲ្យ ។ នៅពេល​ភ្លើង​បើក ម្នាក់​ក្នុងចំណោម​ក្មេងៗ​សិស្សសាលា​ទាំងនោះ បាន​រត់​ឆ្លងទៅ​មុនគេ ប៉ុន្តែ ខណៈពេល​នាង​ឆ្លង​ដល់​ផ្នែក​ខាងស្តាំ​នៃ​ផ្លូវ និង​បាន​ឈប់​បន្តិច ស្រាប់តែ​រថយន្ត​ពណ៌​ខ្មៅ​១​គ្រឿង ចូល​មកដល់​ក្នុង​ល្បឿន​ដ៏​លឿន បាន​បុក​នាង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ហើរ​ប៉ើង​ខ្ទា​ច​ប្រហែល ២ ម៉ែត្រ ពីមុខ​រថយន្ត​គួរ​ឲ្យ​អាសូរ​តែម្តង ។ សំណាង​ហើយ ដែល​រថយន្ត​នោះ បាន​គ្រប់គ្រង​ចាប់​ហ្វ្រាំង​អូសពីចម្ងាយ ដោយ​ពុំបាន​បន្ត​កិន​បន្ថែម ។

​ខណៈ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង ភ្លាមៗ​នោះ ម្តាយ​របស់​នាង​បាន​ប្រញាប់ប្រញាល់​រត់​ទៅលើ​កកូន​ស្រី​របស់ខ្លួន​យ៉ាង​លឿន ។ ក្មេងស្រី​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​រងរបួស​ស្រាល​នៅត្រង់​ចង្កា និង​ជើង​ទាំងសងខាង​របស់​នាង ។​

​ទោះជា​យ៉ាងណា នេះ​ជា​ករណី​មួយ​ដែល​ច្បាប់​ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺង​មាត់​បំផុត ចំពោះ​អ្នកបើកបរ​ណា​ដែល​ល្មើ​សនឹង​ភ្លើង​ក្រហម​បែបនេះ ៕ ចន្ទី (worldofbuzz)​

spot_img
×