Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បាយ​ក្លាយជា​ទុក្ខ​ហើយ ដោយសារ​លេងល្បែង​ឆ្កួត​លី​លា​ (វីដេអូ)

spot_img

​មនុស្ស​ជាច្រើន ​ជាពិសេសប្រុសៗ​ចូលចិត្ត​លេង​អ្វីៗ​គ្រោះថ្នាក់​ណាស់ ហេតុដូច្នេះ​ហើយ​ទើប​បាន​គេ​ ​គេ​តែងតែ​និយាយថា មនុស្ស​ប្រុស​អាយុ​ខ្លី​ជាង​មនុស្ស​ស្រី​។​

​មនុស្ស​មួយចំនួន​ចូលចិត្ត​ការធ្វើដំណើរ​ផ្សងព្រេង ទោះបី​ដឹងថា​វា​គ្រោះថ្នាក់​ហើយ ក៏​ពួកគេ​នៅតែ​ហ៊ាន​ធ្វើ​ដែរ ដូច​ជា​បុរស​មួយ​ក្រុម​នេះ​ជាដើម​។

​ពួក​គេ​លេង​ល្បែង​ឆ្កួត​លីលា ដែល​អាច​នាំ​ហានិភ័យ​ខ្ពស់​ដល់​ខ្លួន ដោយ​ពួកគេ​នាំគ្នា​ជិះ​ក្នុង​កង់​ឡានធំ រួច​រុញ​រមៀល​ចុះ​តាម​ផ្លូវ​ចោទ តែ​សំណាង​អាក្រក់ សម្បក​កង់ឡាន​ដ៏​ធំ​នោះ ក៏​បាន​រមៀល​ធ្លាក់​ផ្លូវ ចុះ​តាម​ជម្រាល​ភ្នំ​។

​បើ​តាម​វីដេអូ នៅពេល​ឃើញ កង់​ឡាន​ដែល​មាន​បុរស​ម្នាក់​នៅ​ក្នុង​នោះ​រមៀល​ធ្លាក់​តាម​ជំរាលភ្នំ មាន​បុរស ២​នាក់​ទៀត​ភ័យ​ស្លន់ស្លោ ចុះ​តាម​កង់ឡាន​នោះ ហើយ​ជា​សំណាង​ល្អ​វិញ​ដែរ បន្ទាប់​ពី​កងឡាន​បាន​ទៅបុក និង​កល់​នឹង​ខ្ទម​ឈើ​មួយ​ដែល​គ្មាន​ដំបូល​។ នេះ​មិនមែន​ជា​ការលេង កម្សាន្ត​នោះទេ​តែ​វា​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។​

​ចង់ដឹង​បុរស​មួយ​ក្រុម​នេះ​លេងល្បែង​ឆ្កួត​លីលា​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​នេះ​៖

​ប្រភព​៖ Trends Zilla

សុភ័ក្ត្រ

spot_img
×