Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ត្រួតពិនិត្យ​ឃើញ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ តាម​ផ្លូវជាតិ​លេខ​៤ មាន​ផ្ទុក​សារធាតុ​ញៀន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​រកឃើញ អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ នៅ​តាម​ផ្លូវជាតិ​លេខ​៤​មួយចំនួន មាន​ផ្ទុក​សារធាតុ​ញៀន​។​

លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សុផាត​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី ឯកឧត្តម​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ការណែនាំ របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​សុក្រ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ សួស សីលា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះ​ត្រួតពិនិត្យ អ្នកបេីករថយន្ដ​ធុន​ធ្ងន់​ដឹក​កុងតឺន័រ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​នគរបាល​ឲ្យដឹងថា ការ​ធ្វេី​តេស្ត​ទឹកនោម ទៅ​លើ​អ្នកបើកបរ​មួយចំនួន សមត្ថកិច្ច​បានរ​កមើល​សារធាតុ​ញៀន​។​
​សមត្ថកិច្ច​បន្តថា សកម្មភាព​ខាងលើ គឺ​បាន​ត្រួតពិនិត្យ​ធ្វើ​តេស្ត​ទៅ​លើ​អ្នកបើកបរ​ចំនួន ១២៨​នាក់ ដោយ​រក​ឃើញ​អ្នក​មាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន ១២​នាក់​។

សមត្ថកិច្ច​បញ្ជាក់​ឲ្យដឹង​ទៀតថា អ្នក​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំង ១២​នាក់ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ ធ្វេី​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​សារធា​តុ​ញៀន ដោយ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​មក​ធានា​ផងដែរ​៕ ដោយ​៖ ដែន សីមា​

spot_img
×