Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អ្នក​ដែល​ស្គាល់​ក្រូចថ្លុង ផ្លែ​ក្រហម​ដែរឬទេ​?

spot_img

​​ក្រូចថ្លុង​ក្រហម​ជា​ពូជ​ក្រូចថ្លុង​ពិសេស​នៃ​ភូមិ Dong ស្រុក Melinh ខេត្ត Vinh Phuc ប្រទេស​វៀតណាម ។ វា​ក្រហម​តាំង​ពី​សម្បក​ដល់​សាច់ ។​

​អំឡុង​ទសវត្សរ៍​ទី ១៩៥០ មក​ស្រាប់តែ​គេ​ឃើញ​នៅ​តំបន់​នោះ​មាន​ដើម​ក្រូចថ្លុង​ពណ៌​ក្រហម ហើយ​តែង​ចេញ​ផ្លែ​នៅ​ខែ ៨-១០ រៀងរាល់ឆ្នាំ ។​

​ពូជ​ក្រូចថ្លុង​នេះ​ដំបូង​ឡើយ​វា​ពណ៌​បៃតង​ធម្មតា​ទេ តែ​ដល់​កាន់តែ​ចាស់​ទៅ​ពណ៌​របស់​វា ប្រែជា​លឿង រួច​ទៅ​ជា​ក្រហម​គួរ​ឲ្យ​គយគន់ ។​

​សព្វ​ថ្ងៃនេះ​កំពុង​ត្រូវបាន​គ្រួសារ​កសិករ​មួយ តែ​ទាំ​ជា​ម្ចាស់​កម្មសិទ្ធិ ។ ប្រៀប​ទៅ​នឹង​ពូជ​ក្រូចថ្លុង​ដទៃ ក្រូចថ្លុង​ក្រហម​មាន​ស្លឹក​ក្រាស់​ជាង ហើយ​ក្រ​ម៉ៅ​ជាង ។ វា​ពូកែ​ទ្រាំទ្រ​នឹង​ជំងឺ សត្វល្អិត​ណាស់ ។​

​គេ​ហៅថា ជា​ក្រូចថ្លុង Melinh ហើយ​វា​ជា​លទ្ធផល​នៃ​ការវិវត្តន៍​ប្រែប្រួល​ហ្សែ​ន ដោយ​ធម្មជាតិ​សុទ្ធសាធ គ្មាន​អន្តរាគមន៍​របស់​មនុស្ស​ទេ​។​

​ជា​ទូទៅ​វា​មាន​ទម្ងន់​ប្រហែល​១ Kg ក្លិនក្រអូប​ចម្លែក ប្លែក​ជាង​ក្រុងថ្លុង​ដទៃទៀត ។ រសជាតិ​ផ្អែម​ត្រជាក់ ។ ពលរដ្ឋ​នៅ​តំបន់​នោះ​គេ​យក​វា​ទៅ​លាង​សម្អាត​នឹង​ស្រាស ហើយ​ទុក​បាន​រាប់​ខែ​មិន​ខូច​ឡើយ ។​

​បច្ចុប្បន្ន​ម្ចាស់​កម្មសិទ្ធិ​ក្រូចថ្លុង​ក្រហម​នេះ កំពុង​បង្កាត់​ពូជ​ដាំ​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស ៕

spot_img
×