Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត មាន​ឱកាស​បាន​ចេញ​ក្រៅ​រៀន​ជំនាញ​បន្ថែម ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​អំណោយផល​ល្អ តែ​គួរ​វិនិយោគ​ទ្រង់ទ្រាយ​តូច​សិន ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន សម្រាប់​ជីវិត​គូស្រករ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ មាន​អ្នក​ជួយ​យក​អាសា​ជ្រោមជ្រែង​ជានិច្ច ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា​ពោរពេញ​ដោយ​សុភមង្គល ចំពោះ​អ្នក​នៅ​លីវ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់ជួប ។​

​ឆ្នាំ​ខាល ៖ ការងារ ដំណើរការ​ជា​ប្រក្រតី ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ រលស់​ច្រើន គួរ​ចេះ​ទប់ចិត្ត​ពេល​ទិញ​របស់ ។ មនោសញ្ចេតនា មិនបាន​ល្អ ងាយ​កើត​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយ​ចំនួន តែ​ចុងក្រោយ​គ្រប់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​មាន​ពេល​ឲ្យបាន​ច្រើន សម្រាប់​រឿង​មនោសញ្ចេតនា បញ្ចៀស​កើត​ប្រេះស្រាំ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​អំណោយផល​ល្អ រង​សម្ពាធ​ច្រើន ។ លុយកាក់ មិន​ត្រូវ​ជឿជាក់​ជ្រុល​លើ​សម្តី​អ្នកដទៃ ដែល​នឹង​នាំ​ឲ្យ​ខាតបង់​ប្រាក់​កាស មនោសញ្ចេតនា រីករាយ​ផ្អែមល្ហែម ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រីកចម្រើន ត្រូវ​ចេះ​អត់ធ្មត់ មិន​ត្រូវ​ចាប់​អារម្មណ៍​ពាក្យ​ច​ចេច​ចចូច​ពីក្រៅ ។ លុយកាក់ មិន​ស្ថិរភាព កើត​ខ្ទង់ចំណាយ​ធំ​ក្រៅ​បំណង ។ មនោសញ្ចេតនា ត្រូវ​ចេះ​ស្តាប់ ស្វែងយល់ អធ្យាស្រ័យ​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំឲ្យ​អារម្មណ៍​បែកខ្ញែក​ធ្វើ​ការងារ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​រក​បោកប្រាស់​លុយកាក់ ។ មនោសញ្ចេតនា មិនល្អ មាន​ទំនាស់​នឹង​គ្នា​ញឹកញាប់ ។​

​ឆ្នាំ​មមែ ៖ ការងារ ដោយ​ស្មារតី​ម្ចាស់ការ​ខ្ពស់​របស់​អ្នក​ធ្វើឲ្យ​អ្នក​ដទៃ​គោរព​កោតសរសើរ ។ លុយកាក់ ត្រូវ​ប្រើប្រាស់​ចំណេះដឹង​បាន​សិក្សា​ដើម្បី​រក​ប្រាក់ ។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ត្រូវ​ម្ចាស់ការ​ជាង​មុន​ទៀត ក្នុង​ការស្វែងរក​គូជីវិត ។​

​ឆ្នាំ​វក ៖ ការងារ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការសហការ ចរចា​ជំនួញ ។ លុយកាក់ ទោះបី​មាន​កើន​ចំណូល​ថែម តែ​នៅ​ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យបាន​ល្អ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ។​

​ឆ្នាំ​រកា ៖ ការងារ ការប្រឹងប្រែង​ទាំង​អម្បាលម៉ាន​របស់​អ្នក​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា​ល្អប្រសើរ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​រៀបចំ​ការងារ​ឡើងវិញ​ឲ្យបាន​ល្អ ។ លុយកាក់ គួរ​រៀនសូត្រ​បន្ថែម​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដើម្បី​ជា​ទុន​ក្នុង​ការ​ស្វែង​ចំណេញ ។ មនោសញ្ចេតនា ត្រូវ​បង្កើត​ភាព​ភ្ញាក់ផ្អើល រ៉ូមែ​នទិ​កខ្លះ​ចំពោះ​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ទោះបី​ការងារ​អំណោយផល​ល្អ តែ​ក៏​មិន​ត្រូវ​និយាយ​ច្រើនពេក ។ លុយ​កាក់​ត្រូវ​ចំណាយ​ថែម​ច្រើន​ខ្ទង់ ។ មនោសញ្ចេតនា ល្អប្រសើរ ៕

spot_img
×