Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ស្រីថៃ២​​នាក់​​ដែល​រក​ឃើញ​​ស្លាប់​នៅក្នុងបន្ទប់​ក្នុង​​ទី​ក្រុង Seattle ត្រូវ​សន្មត់​ថា​ជា​ករណី​ «មនុស្សឃាត-អត្តឃាត» គ្នាឯង

spot_img

ការិយាល័យ​ពិនិត្យ​ជំងឺ King County បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការស្លាប់​របស់​នារី​ថៃ​២​នាក់ ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បន្ទប់​មួយ​នៅ​អគារ Malloy ក្នុង​សង្កាត់​សាកលវិទ្យាល័យ​នៃ​ទីក្រុង Seattle (អាមេរិក) គឺជា​ការធ្វើអត្តឃាត បន្ទាប់​មនុស្សឃាត ។​

​និស្សិត​ស្រី​ទាំងពីរ​ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Kornkamol Leenavarat អាយុ ២៥ ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Thiti-orn Chotchuangsap អាយុ ៣២ ឆ្នាំ ។​

​យោងតាម Seattle Times និស្សិត​ស្រី​ដែលមាន​អាយុ​ច្រើនជាង បាន​ចាក់​សម្លាប់​មិត្ត​រួម​ថ្នាក់​របស់​នាង​អាយុ​ប្អូន មុនពេល​ចាក់​ខ្លួនឯង​នៅត្រង់​ទ្រូង កាលពី​ថ្ងៃ​សៅរ៍ ស្ថិតក្នុង​បន្ទប់​អគារ​របស់​ពួកគេ​នៅ 4337 15th Ave. N.E. Seattle ។​

​សាកសព​របស់​ពួកគេ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​អ្នកគ្រប់គ្រង​អគារ បាន​ចូលទៅ​ត្រួតពិនិត្យ​សុខភាព ចំពោះ​និស្សិត ។ ប៉ូលីស​ភ្លាមៗ​នោះ ត្រូវបាន​ហៅ​បន្ទាប់ពី​សាកសព​និស្សិត​ស្រី​ទាំងពីរ​ត្រូវបាន​រកឃើញ ហើយ​បានដាក់​ការសង្ស័យ​ជំហាន​ដំបូង​ថា​ជា​ករណី​មនុស្សឃាត និង​អត្តឃាត ។​

​លោកស្រី Ana Mari Cauce ប្រធាន UW បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ​របស់​សាកលវិទ្យាល័យ​ថា ទាំង Leenavarat និង Thiti-orn គឺជា​និស្សិត​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន ស្ថិតក្រោម​កម្មវិធី​ថ្នាក់អនុបណ្ឌិត​ច្បាប់ ។​

Leenavarat គឺជា​សមាជិក​ម្នាក់​នៃ​គ្រួសារ​អ្នកនយោបាយ ។ ហើយ​នាង​គឺជា​កូនស្រី​ពៅ​របស់ Pawawin ដែលជា​អតីត​ចៅហ្វាយក្រុង​រង Thanyaburi នៅ​ខេត្ត Pathum Thani ហើយ​ជា​ក្មួយ​របស់​ចៅហ្វាយក្រុង​បច្ចុប្បន្ន​, នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ ។​

​ចំណែក Thiti-orn ត្រូវបាន​គេ​ជឿថា​មកពី​ខេត្ត Samut Sakhon ។ លទ្ធផល​ស្រាវជ្រាវ​នៅលើ​អ៊ី​ន​ធើរ​ណែ​ត​បង្ហាញ​នាង​ថា នាង​ជានា​យក​ក្រុមហ៊ុន Pornsiri Power Limited ដែលជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ Samut Sakhon ដែល​ទាក់ទង​នឹង​ផលិតផល​ម្ហូបអាហារ ។​

​គ្រួសារ​របស់ Leenavarat ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា ពួកគាត់​នឹង​ហោះហើរ​ទៅកាន់​ទីក្រុង Seattle ដើម្បី​ប្រមូលយក​ទ្រព្យសម្បត្តិ​ទាំងឡាយ​របស់​នាង និង​សាកសព​របស់​នាង មក​ស្រុកកំណើត​វិញ​ផងដែរ ៕ ចន្ទី (nextshark)


spot_img
×