Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Syria៖​លោក Putin​សង្ឃឹមថា​ពួក​ឧទ្ទាម​នៅ​Idlib​នឹង​ទម្លាក់អាវុធ​ចុះ​ញ៉ម​

spot_img

​មេដឹកនាំ​រុស្ស៊ី ព័រ​ទុយ​ហ្គា​ល់ និង​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​៧​ខែកញ្ញា​ម្សិលមិញ​នេះ​បានចាប់ផ្ដើម​ជំនួប​កំពូល​ដើម្បី​ពិភាក្សា អំពី​វិធីសាស្ដ្រ​ជា​ជំហានៗ​ដើម្បី​ស្ដារ​ស្ថានការណ៍​នៅ​ខេត្ត​Idlib ភាគ​ពាយ័ព្យ​ស៊ី​រី​។​

​ប្រធានាធិបតី​Putin​និង ប្រធានាធិបតី​អ៊ីរ៉ង់​និង​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ ក្នុង​សន្និសីទ​អំពី​Syria នៅតែ​ថ្ងៃទី​ទៅ​៧​ខែកញ្ញា​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​កំពូល ប្រធានាធិបតី​រុស្ស៊ី Putin ឱ្យដឹងថា មេដឹកនាំ​ប្រទេស​ទាំងបី​បាន​ពិភាក្សា​អំពី​វិធានការ​ជាក់ស្ដែង​ទាំងឡាយ​ទាក់ទង​ដល់​ដំណើរការ​ជា​ជំហានៗ​ដើម្បី​កាត់ បន្ថយ​ភាព​តានតឹង​នៅ​Idlib ហើយ​តាមរយៈ​នោះ​ជំរុញឱ្យមាន​លទ្ធភាព​ស​ម្រ​ប​សម្រួល​គ្នា​ជាមួយនឹង​បណ្ដា​ក្រុម​បះបោរ ដែលមាន​គំនិត​ចង់​ចរចា​។​

​មេដឹកនាំ​រុស្ស៊ី​ក៏បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​ត្រូវ​ពិនិត្យ​សភាពការណ៍​នៅ​តំបន់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​Idlib​ដើម្បី​ប្រទេស​ទាំងបី​ស្វែងរក​ដំណោះស្រាយ​តាម​គោលការណ៍​និង​ស្មារតី​សហ​ប្រតិ​ប​ត្ដិ​ការ​គ្នា​។​

​មុន​នោះ​នៅក្នុង​ជំនួប​កំពូល​ត្រីភាគី មេដឹកនាំ​រុស្ស៊ី​បាន​លើកតម្កើង​ការដែល​ប្រទេស​ទាំងបី​ចាប់ផ្ដើម​អនុវត្ដ​ន៍​កិច្ចប្រឹងប្រែង មនុស្សធម៌​រួម​ជួយ​ឱ្យ​Syria​កសាង​ប្រទេស​ឡើងវិញ​បន្ទាប់ពី​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម ធានារ៉ាប់រង​បានការ​វិលត្រឡប់​ទ្រង់ទ្រាយ​ធំ​របស់​ជនភៀសខ្លួន​Syria មកកាន់​មាតុប្រទេស​វិញ​។​

​លោក Putin​ក៏​សម្ដែង​ក្ដី​សង្ឃឹមថា​ក្រុម​ឧទ្ទាម​នៅ​ខេត្ដ​ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ភាគី​បះបោរ​នឹង​ទម្លាក់អាវុធ ហើយ​ចូល​សារភាព​។​

​ខេត្ត​Idlib បច្ចុប្បន្នកំពុង​ស្ថិតក្នុង​កណ្ដាប់ដៃ​ក្រុម​ធ្វើសង្គ្រាម​សាសនា​Hayat Tahrir al-Sham (HTS), ដែល​ដឹកនាំ​ដោយ​សាខា​នៃ​បណ្ដាញ​ភេ​រកម្ម​អន្ដរជាតិ​al-Qaeda​មួយ​ជា​អ្នកបញ្ជា​៕
​សូ​យ​ន​

spot_img
×