Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​ប្រកាសថា​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទម្លាក់​គ្រាប់បែក​នៅ​Syria

spot_img

​មេបញ្ជាការ​នៃ​កងកម្លាំងប្រដាប់អាវុធ​បារាំង​ប្រកាសថា ក្រុងប៉ារីស​ត្រៀម​ជាស្រេច​ក្នុងការ​ទម្លាក់​គ្រាប់បែក​នៅ​Syria ប្រសិនបើ​កងទ័ព​រដ្ឋា​ភិ​បាល​ប្រទេស​នេះ​ប្រើប្រាស់​អាវុធ​គីមី​ដើម្បី​វាយលុក​ដណ្ដើមយក​ខេត្ដ​Idlib ពី​កងទ័ព​បះបោរ​។​នេះ​ជា​សម្ដី​របស់​មេបញ្ជាការ​កងទ័ព​បារាំង​Francois Lecointre បាន​ថ្លែង​ព្រមាន​ទុកជាមុន​។​

យន្ដ​ហោះ​ប្រយុទ្ធ​Rafale នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

​​ប្រធានាធិបតី​Donald Trump ក៏បាន​ព្រមាន​លោក​Assad ថា​លោក​Bashar al-Assad មិនត្រូវ​វាយលុក​ដោយ​ផ្សងព្រេង​នៅ​ខេត្ត​Idlib ។​រុស្ស៊ី អ៊ីរ៉ង់​នឹង​បំពាន​កំហុសឆ្គង​មនុស្សធម៌​ប្រសិនបើ​ធ្វើ​អន្តរាគមន៍ លើ​ហានិភ័យ​ដែល​អាច​កើតឡើង​នេះ​។ មនុស្ស​រាប់ម៉ឺន​នាក់​អាច​ត្រូវ​សម្លាប់​។​អាមេរិក​មិន​ទុក​រឿងនេះ​ឱ្យ​កើតឡើង​ទេ​! ។​

​មុន​នោះ​បារាំង អាមេរិក​និង​អង់គ្លេស​ធ្លាប់បាន​វាយលុក​ពី​ដែនអាកាស​នៅ​ខែមេសា​កន្លងមក​ដោយបាន​បាញ់​កាំជ្រួច ជង​១០០​គ្រាប់​ទៅលើ​គោលដៅ​របស់​Syria ។​ទង្វើ​នេះ​គឺជា​ការឆ្លើយតប​ចំពោះ​ករណី​វាយលុក​មួយ​ដែលមាន​ប្រើប្រាស់ ឧស្ម័ន​ពុល​នាទី​ក្រុង​Douma ចម្ងាយ​ពី​រដ្ឋធានី​Damascus​របស់​Syria ប្រមាណ​១០​គីឡូម៉ែត្រ ពេលនោះ​បារាំង​បាន​បាញ់​បង្ហោះ កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ​ពី​នាវា​ពិឃាត​និង​កាំជ្រួច​៩​គ្រាប់​ទៀត​ត្រូវបាន​បាញ់​ចេញពី​យន្ដហោះ​ប្រយុទ្ធ​Rafale ៕
​លី​សា​

spot_img
×