Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះ​ល្បាត​៣​គ្រឿង​បាន​ទៅដល់​ជប៉ុន ដើម្បី​ឃ្លាំមើល​ការអនុវត្ត​បទបញ្ជា​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​

spot_img

Australia និង New Zeland បាន​ចាត់​យន្ដហោះ​ស៊ើបការណ៍​ដើម្បី​តាមឃ្លាំមើល​ទង្វើ​គេចវេះ​ពី​ការដាក់ទណ្ឌកម្ម​ដោយ​បន្ដ ធ្វើការ​ដឹកទំនិញ​ទៅកាន់​តំបន់​សមុទ្រ​ជិត​កូរ៉េខាងជើង​។​

​យន្ដ​ហោះ​ល្បាត​ឈ្លបយកការណ៍​AP-3C Orion របស់​Australia

​នៅ​ថ្ងៃទី​៧​ខែកញ្ញា ប្រទេស​ទាំងពីរ​បានប្រកាស​ថា​ពួកគេ​ចាត់​ឱ្យ​យន្ដហោះ​ល្បាត​៣​គ្រឿង​ទៅកាន់​ជប៉ុន​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ដ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​របស់​អង្គការសហប្រជាជាតិ​។ ក្នុងនោះ​Australia​នឹង​បង្កើន​បន្ថែម​យន្ដហោះ​ល្បាត​AP-3C Orion ពីរ​គ្រឿង​បន្ថែម​លើ​យន្ដហោះ​មួយគ្រឿង​បាន​ទៅដល់​ទីនេះ​កាលពីដើមឆ្នាំ​។​

​ទង្វើ​របស់​Australia​គឺជា​ការតភ្ជាប់​ទស្សនៈ​តឹងរ៉ឹង បំណង​រារាំង​ទំនាក់ទំនង​ជំនួញ​ខុសច្បាប់ ទប់ស្កាត់​​មិនឱ្យ​មានការ​គេចវេះ​សកម្មភាព​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។​

​ឧបនាយករដ្ឋមន្ត្រី New Zeland Winston Peters ក៏បាន​បញ្ជាក់ថា​៖ ប្រទេស​នេះ​ក៏បាន​ចាត់​ឱ្យ​យន្ដហោះ​P-3K2 របស់​ទ័ពអាកាស​ដើម្បី​ជួយ​ល្បាត​ផងដែរ​។​ឧបនាយករដ្ឋមន្ដ្រី​រូបនេះ​ថ្លែងថា​៖ យើងខ្ញុំ​ស្វាគមន៍​ការចរចា​ថ្មីៗ​នេះរ​រវាង​អាមេរិក កូរ៉េខាងត្បូង​និង​ខាងជើង ប៉ុន្ដែ​កូរ៉េខាងជើង​គប្បី​អនុលោម​តាម​កាតព្វកិច្ច​អន្តរជាតិ​នោះ​គឺ​ការអនុវត្ត​ឱ្យបាន​គ្រប់គ្រាន់​ចំពោះ​សេចក្ដីសម្រេច​ចិ​ត្ដ​ទាំងឡាយ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​UN​។​

Air Sea Rescue Kit drop from an AP-3C Orion.

​គួររំលឹកថា អាមេរិក​បាន​អនុវត្តន៍​គោលនយោបាយ​«​បង្កើន​សម្ពាធ​អតិបរិមា​»​ចំពោះ​កូរ៉េខាងជើង​ដើម្បី​បង្ខំ​ឱ្យ​ប្រទេស​នេះ បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​នៅ​ខែសីហា​កន្លងមក អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​រុស្ស៊ី​ដោយ​ចោទថា​ក្រុមហ៊ុន​ទាំងនេះ​បាន​ដឹក​ផលិតផល​ប្រេង​កែច្នៃ​ឱ្យដល់​កូរ៉េខាងជើង ព្រោះ​វា​បំពាន​នឹង​បទបញ្ជា​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​៕
​សូ​យ​ន​

spot_img
×