Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ពិតជា​កម្សត់ ខណៈពេល​ពលរដ្ឋ​ត្រូវ​តម្រៀបជួរ​គ្នា​រង់ចាំ​សាក​ថ្មទូរស័ព្ទ​ក្រោយ​ការរញ្ជួយ​ដី​

spot_img

​ជាង​ពាក់កណ្ដាល​តំបន់​Hokkaido ត្រូវបាន​កាត់ផ្ដាច់​អគ្គិសនី ហើយ​ពលរដ្ឋ​ត្រូវ​ទៅ​តម្រៀបជួរ​គ្នា​ដើម្បី​សាក​ទូរស័ព្ទ​នៅ​ស្ថានីយ​រថភ្លើង​។

​​ផ្ទះសម្បែង​និង​ផ្លូវ​ជាច្រើន​នៅ​Hokkaido បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ក្រោយ​គ្រោះរ​ញ្ជូ​យ​ដី​

​តាម Reuters ទូរទស្សន៍​ជប៉ុន​បាន​ផ្សាយ​ចេញ​នូវ​ទិដ្ឋភាព​ថត​ពី​Sapporo ទីក្រុង​ធំ​បំផុត​របស់​Hokkaido ឃើញថា​ផ្លូវ​គមនាគមន៍​មិន​ដំណើរការ ហើយ​ប៉ូលិស​ត្រូវ​ចេញ​បញ្ជា​ចរាចរណ៍​។​

​ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​រក្សា​ទំនាក់ទំនង​បាន សាលាក្រុង​Sapporo បាន​បង្កើត​ទីតាំង​សាក​ថ្ម​ទូរស័ព្ទ​មិន​យក​កម្រៃ​។​ពលរដ្ឋ​តែង​ឆ្លៀត​សាក​ថ្ម​តាម​ទីសាធារណៈ ដូចជា​ស្ថានីយ​រថភ្លើង​ក្នុងអំឡុងពេល​រង់ចាំ​។ ពលរដ្ឋ​Hokkaido ម្នាក់​និយាយថា ព្រោះតែ​អគ្គិសនី​ត្រូវ​កាត់ផ្ដាច់​ ធ្វើឱ្យរថភ្លើងនិង​​មេត្រូ​បាន​ផ្អាក​សកម្មភាព ពួក​ខ្ញុំ​ធ្វើដំណើរ​ពី​Hokkaido​ទៅកាន់​Aomori ដោយ​ជិះ​សាឡាង​។​

​គូរ​រំលឹកថា គ្រោះរញ្ជួយ​ដី​កម្រិត​៦,៧ ​Richter បានធ្វើឱ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​១៩​នាក់ ហើយ​ប្រជា​ជ​ប្រមាណ​៥,៣​សែន​នាក់​នៅលើ​កោះ​នេះ​កំពុង​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​៕
​លី​សា​

spot_img
×