Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ចេញពី​គុក ឥឡូវ​ចាប់​ញាត់​គុក​វិញ ពី​បទលូក​ហៅ​ប៉ៅ​ស្រី​ម្នាក់​យកលុយ ហើយ​វាយ​គេ​ប៉ោង​មុខ​ទៀត

spot_img

កណ្តាល ​៖ នគរបាល ស្រុក​ស្អាង បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ទើប​ចេញពី​គុក ក្នុង​ករណី​ស្ទាក់​លូក​ហៅ​ប៉ៅ​ស្រី​ម្នាក់​យក​លុយ ហើយ​វាយ​គេ​ទៀត ត្រូវ​ជនរងគ្រោះ​ស្រែកថា​ចោរៗ ឥឡូវ​ជាប់​ខ្នោះ​របស់​ប៉ូលីស ពី​បទ​ប្លន់​។ ករណី​នេះ​កើត​ហេតុ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២និង៣០​នាទី នៅ​ចំនុច​ផ្លូវលំ ក្នុង​ភូមិ​ចុង​កគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​

​ជនរងគ្រោះ ឈ្មោះ​ផល ផល្លី ភេទ ស្រី អាយុ ៤៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ជនសង្ស័យ​ឈ្មោះ អៀង វីរៈ ហៅ អយ ភេទ ប្រុស អាយុ ២៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ ព្រែក​តា​តិន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ នៅ​ថ្ងៃ​ទី​៧​កញ្ញា វេលា​ម៉ោង ១២.៣០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវលំ ដើម្បី​រក​កម្មករ​ច្រក​ស្វាយ មកដល់​ចំណុច​កើតហេតុ ក៏​បាន​ជួប​និង​ជនសង្ស័យ​ស្ទាក់​ម៉ូតូ​ឲ្យ​ឈប់ ភ្លាម​នោះ​ជនសង្ស័យ បាន​ចាប់​លូក​ក្នុង​ហោប៉ៅ​អាវ របស់​ជនរងគ្រោះ យក​លុយ​បាន​ចំនួន​១៣.៧០០​រៀល​។ ពេលនោះ​ជនរងគ្រោះ បាន​ប្រតាយប្រតប់ និង​ស្រែក​ឲ្យគេ​ជួយ​ថា​ជួយ​ផងៗ ចោរៗ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ដាល់​ចំនួន​២​ដៃ ត្រូវ​ចំ​មុខ បណ្ដាលឲ្យ​ឈាម​ច្រមុះ និង​ហើម​មុខ​។ បន្ទាប់​មក​ប្រជាជន នៅ​ជិត​នោះ បាន​នាំគ្នា​ព័ទ្ធ​ចាប់​ជនសង្ស័យ​រួច​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​បញ្ជូន​ជនសង្ស័យ មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​នគរបាល បានបញ្ជាក់​ថា ជនសង្ស័យ​ទើបនឹង​ចេញពី​ពន្ធនាគារ ក្នុង​ខែ​មករា ឆ្នាំ​២០១៨ ជាប់​រយៈពេល​៣​ឆ្នាំ (២០១៥​ដល់​២០១៨) នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ពីបទ​លួច នៅ​ក្រុង​តាខ្មៅ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×