Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ហិង្សា​ក្នុង​គ្រួសារ​ក្រីក្រ ប្តី​វាយ​ប្រពន្ធ​ស្លាប់ ព្រោះ​ខឹង​ប្រពន្ធ សុំ​ទៅ​ស៊ីឈ្នួល​គេ​

spot_img

​​ភ្នំក្រវាញ ​៖ អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំក្រវាញ​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​៧​កញ្ញា​២០១៨ វេលា​ម៉ោង ៣ និង​៣០​នាទី​រសៀល មាន​ករណី​ហឹង្សា​ប្រព្រឹត្ត ដោយ​សហព័ន្ធ​មាន​ស្ថាន​ទម្ងន់​ទោស (​ប្តី​វាយ​ប្រពន្ធ​ស្លាប់​) ស្ថិតនៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។

​ជន​បង្ក​ជា​ប្តី ឈ្មោះ ឈន ឆេង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​អ្នក​មក​ស្នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ខឹង​ប្រពន្ធ សុំ​ទៅ​ស៊ីឈ្នួល​គេ តែ​ខ្លួន​មិន​ចង់​ឲ្យទៅ រួច​ក៏​វាយ​ជនរងគ្រោះ​ឈ្មោះ​មៃ ហិន ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវ​ចំ​ថ្ពាល់​ខាងស្ដាំ​ចំនួន​២​ដៃ បណ្ដាលឲ្យ​ស្លាប់ ដោយ​ជនរងគ្រោះ​មាន​ជំងឺលើសឈាម​។​

​ករណីនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ហើយ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×