Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៧ កញ្ញា ស្លាប់​៦​នាក់ របួស​៨​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៧​លើក បណ្តាលឲ្យ​ស្លាប់ ៦​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់ ៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៣​នាក់​(​ស្រី​២​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៣​នាក់​(​យប់​៨​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៧៤​គ្រឿង រថយន្ត​តូច ៥​គ្រឿង និង​រថយន្ត​ធំ ២​គ្រឿង ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​៣​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក​, ប្រជែង ៣​លើក​(​ស្លាប់​៣​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​តូច ៤​លើក និង​រថយន្ត​ធំ ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ស្ពឺ ២​លើក ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួស ១​នាក់​, ពោធិ៍សាត់ ១​លើក ស្លាប់​២​នាក់ និង​ខេត្ត​រតនគិរី ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​៧​ថ្ងៃ គឺ​ថ្ងៃ​ទី​១-៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៥១​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៤​នាក់ របួស​សរុប ៨៩​នាក់ របួសធ្ងន់ ៦២​នាក់ របួសស្រាល ២៧​នាក់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×