Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ណ័រវេម្នាក់​ស្រែក​ឡូឡានៅតា​មទីសាធារណៈ​ត្រូវ​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ ​៖ ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ថ្ងៃ​សុក្រ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​៤០​នាទី ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​ទទួល​ជនបរទេស ចំនួន​១​នាក់ ឈ្មោះ​GISLE REIKVAM ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិណ័​រវេ ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ​។​

​នគរបាល​បានឲ្យដឹងថា ការឃាត់ខ្លួន​ករណី​ជននេះ ស្រែក​ឡូឡារ​នៅតាម​ទីសាធារណៈ ធ្វើឲ្យ​ខូច​សណ្ដាប់ធ្នាប់ រំខាន​ដល់​ប្រជា​ពលរដ្ឋ និង​មាន​សតិ​មិន​ប្រក្រតី ហើយ​ត្រូវបាន​ឃាត់ខ្លួន បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×