Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្ស៊ី​ស៊ើបអង្កេត​ករណី​ក្មេង​វ័យ​ជំទង់​ធ្វើអត្តឃាត​ក្រោយពេល​ចាញ់ល្បែង​អេឡិចត្រូនិក​

spot_img

តាម​Mirror ប៉ូលិស​រុស្ស៊ី​កំពុងបើក​ការស៊ើបអង្កេត​ព្រមាន​ចំពោះ​ការស្លាប់​របស់ Pavel Matveev អាយុ​១៥​ឆ្នាំ​។​សាកសព​របស់​ក្មេង​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ​ជាមួយនឹង​ម៉ាស៊ីន​អារឈើ​។​

ជនរងគ្រោះ​Pavel Matveev ថត​ប៉ុន្មាន​ឆ្នាំមុន​

​ប្រភពព័ត៌មាន​រុស្ស៊ី​ប្រចាំ​តំបន់​ឱ្យដឹងថា ក្មេង​នេះ​ញៀន​អេឡិចត្រូនិក​យ៉ាងខ្លាំង ក្រោយ​ពេ​ស្ដ្រី​ជា​ម្ដាយ​បាន​ទិញ​កុំព្យូទ័រ​មួយគ្រឿង​ឱ្យ​។​ប៉ុន្ដែ​គេ​មិនដឹង​ច្បាស់​ថា​ក្មេង​នេះ​លេងល្បែង​អ្វី​ទេ​។​

​ប្រភព​ដដែល​ឱ្យដឹងថា ក្មេង​ម្នាក់នេះ​ឃើញ​អង្គុយ​ជាប់​កុំព្យូទ័រ​ជាច្រើន​ម៉ោង ហើយ​វា​មាន​សភាព​តានតឹង​បន្ទាប់ពី​ល្បែង​មួយ​ក្នុងនោះ​។ នោះ​គឺជា​ឃាតករ​បង្ខំ​ឱ្យ​ក្មេង​នោះ​ស្លាប់​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ប្រចាំ​តំបន់​បាន​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ ព្រោះ​ពិនិត្យឃើញថា​នេះ​គឺជា​ទង្វើ​ធ្វើអត្តឃាត​ដោយមាន​ការ​ញុះញង់ ប៉ុន្ដែ​សមត្ថកិច្ច​មិន​ផ្ដល់ព័ត៌មាន​អ្វី​បន្ថែម​ទេ​។​

​ថ្មីៗ​នេះ​នៅ​រុស្ស៊ី​មាន​កើត​ករណី​ស្រដៀង​គ្នា​ខាងលើ​ជាច្រើន​។​ពួកគេ​បាន​រង​ទទួល​នូវ​ការ​ញុះញង់​ឱ្យធ្វើ​អត្តឃាត​ពី​សំណាក់​ក្រុម​មួយ​តាមរយៈ​ការលេង​ហ្គេម​លើ​បណ្ដាញ​សង្គម​។​ក្នុងនោះ​មាន​ល្បែង​មួយ​ឈ្មោះថា​ត្រី​ឆ្លាម​បៃតង ដែល​ជំរុញ​ឱ្យ​អ្នកលេង​ត្រូវ​សម្រេច​ឱ្យបាន​ការសាកល្បង​ចំនួន​៥០ ក្នុងនោះ​មានការ​ធ្វើ​ទារុណកម្ម​ខ្លួនឯង និង​ធ្វើអត្តឃាត​។​

​តាម​ឧត្ដមសេនីយ៍ត្រី Alexey Moshkov ប្រធាន​គណៈកម្មការ​ប្រ​ឆាំ​បទល្មើស​នៃ​ក្រសួងមហាផ្ទៃ​ព្រមាន​ថា ក្នុង​ឆ្នាំ​២០១៧​មានការ​ធ្វើអត្តឃាត​ជា​ក្រុម​ជិត​១៣៤០​ករណី​ដែល​គ​រកឃើញ​តាមរយៈ​អន​ឡាញ​និង​មាន​សមាជិក​ដល់​១២.១០០​នាក់​ន​ងិ​អត្ថបទ​មាន​ចរិត​ញុះញង់​ជាង​២០០.០០០​អត្ថបទ​។ សមត្ថកិច្ច​បានធ្វើការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​លើ​ករណី​២៣០ និង​ចាប់បាន​មេខ្លោង​១៩​នាក់ ដែល​ពួកគេ​ជា​អ្នកគ្រប់គ្រង​។​

​នេះ​គឺជា​មេរៀន​មួយ​ដែល​សមត្ថកិច្ច ក៏ដូចជា​អាណាព្យាបាល​ទាំងឡាយ​គប្បី​លើកកម្ពស់​ស្មា​តី​ប្រុងប្រយ័ត្ន​៕
​សូយន

spot_img
×