Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ជន​ជស្ស័យ​ម្នាក់ លួច​រថយន្ត​យក​មក​ប្លុង​ចោល​នៅ​ក្នុង​ទឹកដី​ស្រុក​សំរោង​ទង​

spot_img

​កំពង់ស្ពឺ ៖ កងកម្លាំង​នគរបាល សហការ​បង្ក្រាប​ករណី​ចោរលួច​រថយន្ត កា​ម៉ា​រី​បា​ឡែន មួយគ្រឿង ពី​រាជធានី​ភ្នំពេញ ដោយ​ក្រុម​ជនល្មើស​យក​មក​ប្លុង​ចោល​នៅ​ក្នុង​ទឹកដី​ស្រុក​សំរោង​ទង ក្រោយ​ពី​ដឹង​ថា​គ្មាន​ផ្លូវ​អាច​គេច​រួច​ពី​អន្ទាក់​សមត្ថកិច្ច​នគរ​បាល​ខេត្ដ​កំពង់ស្ពឺ​។

​នគរបាល​ខេត្ត​កំពង់ស្ពឺ បើក​កិច្ច​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ករណី​ចោរលួច​រថយន្ត កា​ម៉ា​រី បា​ឡែន ពី​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ ២ រំលង​អធ្រាត្រ នា​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយពី​ទទួលបាន​ព័ត៌មាន លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល​គ្រប់​ស្រុក​ត្រៀម​នៅតាម​បណ្ដា​គោលដៅ​ចំណុច​ខ្ពស់ ដោយមាន​កិច្ចសហការ​ល្អ​ក្នុង​ការផ្ដល់​ព័ត៌មាន​ពី​ម្ចាស់​រថយន្ដ​មក​សមត្ថកិច្ច ក្រុមចោ​បាន​យក​រថយន្ដ​មក​ផ្លុង​ចោល នៅ​ចំណុច​ដី​ឡូ​ទំនេរ​មួយកន្លែង នៅ​តាម​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤១-៤២ ស្ថិតក្នុង​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ រថយន្ត កា​ម៉ា​រី​បា​ឡែន ពណ៌​ទឹកប្រាក់​ស្លាក​លេខ ភ្នំពេញ 2AB.3664 ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ម៉ាក់ គុណ ភេទ​ប្រុស អាយុ​31​ឆ្នាំ ចត​នៅ​មុខ​ផ្ទះ ស្ថិតនៅ​ភូមិ​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង បានអោយដឹងថា ក្រោយពេល​ទទួល​ព័ត៌មាន កម្លាំង​បានចេញ​ប្រតិ​ប​តិ្ដ​ការ ធ្វើការ​ល្បាត​នៅតាម​ផ្លូវ​ជាតិ អនុវត្ត​តាម​ផែនការ​ប្រទាក់​ក្រឡា ធ្វើឲ្យ​ក្រុម​ចោរដឹងថា​មិនគេ​ចបាន គឺ​ទុក​រថយន្ដ​ចោល​រត់​គេចខ្លួន​តែ​ម្ដង​។​

ចំពោះ​វត្ថុតាង រថយន្ត កា​ម៉ា​រី​បា​ឡែន ជំនាញ​បាន​រាយការណ៍​ស្នើ​សុំ​យោបល់ និង​បាន​ប្រគល់ជូន​ម្ចាស់​រថយន្ត​វិញ​ន្ដ​៕ ​ដោយ​៖​កូឡាប​

spot_img
×