Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្កាយរណប​ចិន ពុំ​បាន​រកឃើញ​សាកសព​យន្តហោះ MH 370 នៅ​កម្ពុជា​ទេ !

spot_img

​បណ្តា​រូបភាព​ផ្កាយរណប​ថ្មី​បំផុត ថត​តំបន់​ព្រៃ​ត្រូពិច នៅ​កម្ពុជា​ពុំ​បាន​រកឃើញ​សាកសព MH 370 ដែល​បាន​បាត់ស្រមោល​កាលពី ៤​ឆ្នាំមុន ដូច​ការប្រកាស​របស់​អ្នកជំនាញការ​អង់គ្លេស​ថ្មីៗ​នេះ​ទេ ។​

​រូបភាព​ផ្កាយរណប​ចិន ថត​ព្រៃ​ត្រូវ​ពិ​ច​នៅ​កម្ពុជា ។​

​តាម Global Times ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្កាយរណប Chang Guang របស់​ចិន បាន​ប្រើប្រាស់​ផ្កាយរណប​ពាណិជ្ជកម្ម ១០ ដើម្បី​ថត​តំបន់​ព្រៃ​ត្រូពិច​នៅ​កម្ពុជា -​កន្លែង​ដែល​ថា​បានឃើញ​សាកសព​របស់ MH 370 របស់​ម៉ាឡេស៊ី បាន​បាត់ស្រមោល​សូន្យឈឹង​មុននេះ ៤​ឆ្នាំ ។ ពួកគេ​ក៏​ពុំ​បាន​ពិនិត្យឃើញ​បំណែក​យន្តហោះ MH 370 អ្វី​មួយ​ដែរ រហូត​ដល់​ល្ងាច​ថ្ងៃទី ៦ ខែ​កញ្ញា នៅ​តំបន់​នោះ ។​

​ការស្វែងរក​របស់​ក្រុមហ៊ុន​ចិន ប្រព្រឹត្ត​ទៅ​បន្ទាប់ពី​ប្រព័ន្ធ​ព័ត៌មាន​បាន​ចុះផ្សាយ​ពី​ករណី​អ្នកជំនាញការ​បច្ចេកវិទ្យា​អង់គ្លេស Ian Wilson ថា បាន​ចំណាយពេល​ជាច្រើន​ស្វែងរក​តាម Google Map នា​ខណៈពេល​កើតហេតុ ហើយ​បាន​រកឃើញ​ដាន​តម្រុយ​របស់ MH 370 កំពុងស្ថិត​នៅ​ព្រៃ​ត្រូពិច​មួយ នា​ប្រទេស​កម្ពុជា ។​

​តាម Wei Shu នាយក​ការិយាល័យ​ក្រុមហ៊ុន Chang Guang នៅ​ខេត្ត Jilin ប្រទេស​ចិន​នោះ​បណ្តា​រូបភាព​ថ្មី​បំផុត​របស់​ផ្កាយរណប​ពុំ​បាន​រក​ឃើញ​អ្វី​ដូចដែល Ian Wilson ប្រកាស​ទេ ។ ក្រុមហ៊ុន​នឹង​ថត​បន្ថែម​រូបភាព​ផ្កាយរណប​មួយចំនួនទៀត ដើម្បី​ស៊ើប​បញ្ជាក់​លទ្ធផល​នេះ ។​

​គួររំលឹកថា មុន​នោះ Angkor Times គេហទំព័រ​ភាសា​ចិន​មាន​ស្នាក់ការ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ៧ ខែ​កញ្ញា ឲ្យដឹងថា យន្តហោះ​ដែល​អ្នកជំនាញការ Ian Wilson រកឃើញ​នៅលើ Google Maps ពុំមែន​ជា MH 370 ទេ តែ​វា​អាច​ជា​យន្តហោះ​មួយ បាន​ធ្លាក់​កាលពី ២០​ឆ្នាំមុន ។ តាម​លោក Wei បណ្តា​រូបភាព និង Video ថត​បាន​ពី​ផ្កាយរណប​របស់​ក្រុមហ៊ុន ត្រូវ​ផ្ទាំង​ពពក​បាំង​ប្រមាណ ៧៦% ទើប​ពិបាក​សម្គាល់​បាន​ពីអ្វីៗ​កើតឡើង​លើ​ផ្ទៃដី ។​

​យន្តហោះ​ដែល​អ្នកជំនាញការ Ian Wilson រកឃើញ មាន​ប្រវែង​ប្រហាក់ប្រហែល​នឹង MH 370 ។​

​យោបល់​ជា​ច្រើន បាន​បដិសេធ​ការប្រកាស​របស់​លោក Ian Wilson ព្រោះថា​បើ​ដូច្នេះ​មែន​នោះ កងទ័ព​កម្ពុជា​ប្រាកដជា​បាន​ចាប់អារម្មណ៍​តាំងពី​ពេល​ធ្លាក់​ម្លេះ​។​

​មុន​នោះ​នៅពេល MH 370 បាត់ស្រមោល​ភ្លាម គេ​បាន​ពិនិត្យ​ឃើញ​ប្រេង​លើ​ផ្ទៃ​សមុទ្រ ជាហេតុ​នាំ​ឲ្យ​ការរុករក​ផ្តោត​សំដៅលើ​តំបន់​សមុទ្រ ហើយ​រំលង​ចោល​តំបន់​ព្រៃ ។​

Wang Yaman អគ្គ​និពន្ធ​នាយក​ទស្សនា​វ​ដ្តី Aerospace Know ledy ប្រាប់​នៅ Global Times ថា ក្រុមហ៊ុន​ចិន​គួរ​គប្បី​បន្ត​ស៊ើប​បញ្ជាក់​ការលើកឡើង​របស់ Ian Wilson ។ ប៉ុន្តែ​ប្រសិន​ប្រើ​តែ​រូបភាព​ផ្កាយរណប​នោះ វា​ពុំ​គ្រប់គ្រាន់​ទេ​។ ហេតុ​នេះ​ក្រុមហ៊ុន​គួរ​គប្បី​ចាត់​ក្រុមការងារ​ស្វែងរក​លើ​ផ្ទៃដី បែប​អាជីព​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ ។​

​ចំណែក​លោក Wilson វិញ ក៏​មាន​ផែនការ​ប្រើឧ​ត្ថ​ម្ភាច​ក្រតាម​ស្វែងរក MH 370 នៅ​តំបន់​ព្រៃ​កម្ពុជា តែ​វា​បង្កប់​គ្រោះថ្នាក់​ច្រើន ៕ ចន្ទ្រា​

 

spot_img
×