Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្បាលរថភ្លើង«​ខ្មោច​»បុក​ខ្ទេច​រថយន្ដ​មួយគ្រឿង​

spot_img

​រឿងរ៉ាវ​ដែល​បង្កប់​នូវ​អាថ៌កំបាំង​ជាច្រើន​នេះ​បានកើត​នៅ​រុស្ស៊ី ខណៈពេលដែល​ក្បាលរថភ្លើង​មួយ​គ្មាន​អ្នកបញ្ជា បាន បុក​ខ្ទេច​រថយន្ដ SUV មួយគ្រឿង​។​

ក្បាលរថភ្លើង​ដែល​បង្ក​គ្រោះថ្នាក់​

​​តាម​Channel RT របស់​រុស្ស៊ី​ឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ទើប​បើក​ការ​ស៊ើប​អង្ក​ត​មួយ​អំពី​ករណី​គ្រោះថ្នាក់​កើតឡើង​កាលពី​ថ្ងៃទី​៥​កញ្ញា នៅ​តំបន់​Irkutsk, Siberia ករណី​នោះ​គឺ​ក្បាលរថភ្លើង​មួយ​បាន​បុក​លើ​រថយន្ដ Mitsubishi Outlander​ពណ៌​ស បណ្ដាលឱ្យ​ស្ដ្រី​ម្នាក់​រងរបួស​។​រឿង​ដែល​ចម្លែក​នោះ​គឺ​ពុំមាន​អ្នកបញ្ជា​ក្បាលរថភ្លើង​នោះទេ ។​

​សមត្ថកិច្ច​រុស្ស៊ី​បាន​បង្ហោះ​ផ្សាយ​រូបភាព​នៃ​គ្រោះថ្នាក់​នេះ​។​រថយន្ដ Mitsubishi Outlander​ពណ៌​ស ត្រូវ​ខូចខាត​យ៉ាងដំណំ ដោយ​ក្បាល​រថយន្ត​ស្ទើរ​រហែក​ជា​ពីរ​។​

​ពុំមាន​អ្នកបញ្ជា​ក្បាលរថភ្លើង​នេះ​ទេ​

​រថយន្ត​ពណ៌​សរង​ការខូចខាត​យ៉ាងដំណំ​ក្រោយ​ព្រឹ​តិ្ដ​ការណ៍​ប៉ះទង្គិច​នេះ​

​បច្ចុប្បន្ន​គេ​ពុំទាន់​ដឹង​ច្បាស់​ពី​ស្ថានភាព​របស់​ស្ត្រី​រងរបួស​ដែល​ស្ថិតនៅលើ​រថយន្ដ​នោះ​ក្រោយពេល​កើតហេតុ​យ៉ាងណាទេ​។​ចំពោះមុខ ពួក​អ្នកស៊ើប​អង្ក​ត​កំពុង​ប្រមូលផ្ដុំ​រុករក​ពី​មូល​ហេតុដែល​ក្បាលរថភ្លើង​នោះ​ធ្វើ​ចលនា​ទោះបី​ពុំមាន​មនុស្ស​បញ្ជា​សោះឡើយ​៕

​លី​សា​

spot_img
×