Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​កិច្ចប្រជុំ​វាយតម្លៃ​អំពី​សកម្មភាព របស់​ក្រុមហ៊ុន KSWM

spot_img

​ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​បង្ហាញ​លទ្ធផល​ស្តីពី ការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ វាយតម្លៃ​អំពី​សកម្មភាព របស់​ក្រុមហ៊ុន​KSWM ក្នុង​ការផ្តល់​សេវា​ប្រមូល​សំរាម​រយៈពេល​មួយ​ឆ្នាំ​កន្លងមក​។​ ​កិច្ចប្រជុំ​នេះ រៀបចំ​ដោយ​រដ្ឋបាល​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ មាន​មតិ​យោបល់​របៀប​ជា​ដំណោះស្រាយ​ចំនួន​៣ ដែល​សមាជិក​អង្គប្រជុំ​លើកឡើង​៖

១- គួរ​រក​ក្រុមហ៊ុន​ដៃគូរ​បន្ថែម​ដើម្បី​ឲ្យស្រប​កំណើន​សំរាម​ក្នុងក្រុង ក្រោម​ហេតុផល​ថា ខ្លាច​ក្រុមហ៊ុន KSWM មិន​មាន​សមត្ថភាព​ប្រមូល​អស់​។​

២- គួរ​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឡើងវិញ សំដៅ​រក​ក្រុមហ៊ុន ដែល​មាន​សមត្ថភាព ក្នុងនោះ​ក្រុមហ៊ុន​KSWM ក៏​មាន​សិទ្ធិ​ក្នុង​ការដេញថ្លៃ​ថ្មី​ដូចគ្នា​។​

៣- មតិ​ភាគច្រើន សមាជិក​អង្គប្រជុំ​លើកឡើងថា គួរ​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន KSWM ធ្វើ​សកម្មភាព​បន្ត ក្នុង​នោះ​រដ្ឋបាល​ក្រុង​ចាំបាច់​ត្រូវ​ចុះ​កិច្ចសន្យាផ្លូវការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម ព្រោះ​កន្លងមក​រដ្ឋបាល​ក្រុង​និង​ក្រុមហ៊ុន​មិន​ទាន់​មាន​ចុះ​កិច្ចសន្យា​ទេ ដើម្បី​បង្កើត​ទំនុកចិត្ត​ទៅវិញទៅមក ដែល​អាច​យក​ធ្វើជា​ចំណុច​គោល​សម្រាប់​វិនិច្ឆយ័ដ​ល់​ប្រតិប​ត្តិ​ការប្រមូល​សំរាម របស់​ក្រុមហ៊ុន និង​ថា​ប្រសិន​បើ​ក្រុមហ៊ុន​មិន​អាច​អនុវត្ត​ន៍​បាន​តាម​កិច្ចសន្យា រដ្ឋបាល​ក្រុង​មាន​សិទ្ធិ​បញ្ឈប់​ក្រុមហ៊ុន​នេះ តាម​និតិ​វិធី​ច្បាប់ ហើយ​ក្នុង​ដំណាក់កាល​នេះ​ក្រុមហ៊ុន​គប្បី​តម្លើង​រថយន្ត​ដឹក​សំរាម​បន្ថែម​ឲ្យលើស​ពី ៥០​គ្រឿង យ៉ាងតិច​ក្នុងឆ្នាំនេះ និង​បង្កើន​ឡើង​បន្ត​បន្ទាប់​ទៀត​នៅ​ឆ្នាំ​បន្ត​។​

នា​ឱកាស​នោះ​ដែរ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ មានប្រសាសន៍ថា នឹង​ដាក់​ជូន​មតិ ឬ​លទ្ធផល នៃ​កិច្ចប្រជុំ​ខាងលើ ជូន​ក្រុមប្រឹក្សា​ក្រុងព្រះសីហនុ ដើម្បី​ពិនិត្យ​សម្រេច ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន KSWM បន្តសកម្មភាព​ទៀត ឬក៏​អនុវត្តន៍​តាម​មតិយោបល់​ទី​១ ឬ​មតិយោបល់​ទី​២​។​

យ៉ាងនេះក្តី ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​បស​ន​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ មានប្រសាសន៍ថា ការ​ចូលរួម របស់​ប្រជាពលរដ្ឋ មហាជន និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទើប​អាច​ដោះស្រាយបាន នូវ​បញ្ហា​សំរាម​នេះ​។​

ឯកឧត្តម យន្ត មីន បញ្ជាក់ថា ឆាប់ៗ​នេះ​រដ្ឋបាល​ខេត្ត​-​ក្រុង និង​សហការ​ជាមួយ​មហាជន​ក្នុង​ក្រុង ដើម្បី​ធ្វើ​យុទ្ធនាការ​រក​រថយន្ត​ជួយប្រមូល​ដឹកជញ្ជូន​សំរាម ដែល​កកស្ទះ​ក្នុង​ក្រុង​ឲ្យអស់​ម្តងទៀត ដើម្បី​ដោះស្រាយ​បញ្ហា ចំពោះមុខ​នា​រដូវវស្សា​នេះ ស្រប​ពេល​ក្រុមហ៊ុន KSWM ប​ឋ​ន​លើកឡើងថា បច្ចុប្បន្ន​សំរាម​ក្នុង​ក្រុង ដែល​បាន​ដឹក​ចេញ​ក្នុង​មួយ​ថ្ងៃៗ មាន​ប្រមាណ​ជិត ៥០០​តោន ហើយ​ចំណុច​លំបាក​របស់​ក្រុមហ៊ុន​គឺ​ទី​១ កន្លែង​ចាក់សំរាម​ឆ្ងាយ​ទាំង​ទៅ​ទាំង​មក​ជិត ៧០​គីឡូម៉ែត្រ​។​ទី​២- ផ្លូវ​ចូល​កន្លែង​ចាក់សំរាម​ខែវស្សា​រអិល​ជាប់​ផុង​។​ទី​៣- ពិបាក​រក​កម្មករ​ប្រមូល​ដឹក​សំរាម និង​ទី​៤ បញ្ហា​សំរាម​ក្នុង​ក្រុង​កើនឡើង​ជា​រៀងរាល់​ខែ ទាំង​សំរាម​វេច​ខ្ចប់​រួច ទាំង​សំរាម ដែល​ពលរដ្ឋ​បោះចោល​តាម​ទីសាធារណៈ​និង​សំរាម​កាក​សំណល់​ពី​ការដ្ឋាន​សំណង់​មួយចំនួន​៕ ដោយ​៖ ដែន សីមា​

   

spot_img
×